ព័ត៌មានជាតិ

កងកម្លាំងនគរបាល បន្តសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាថ្ងៃចុងក្រោយ

" "

នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០ ២៥ តាមការចង្អុលដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរ បាលខេត្តបាត់ដំបង កម្លាំងនគរបាលបន្តសហ ការជាមួយអង្គភាព ពាក់ព័ន្ធការពារសន្តិសុខ សណ្តាប់ ធ្នាប់ របៀបរៀបរយ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ២០២៥ នៅខេត្តបាតដំបង ដែលប្រព្រឹត្តទៅ០២ថ្ងៃគឺថ្ងៃទី ២៨និង ២៩ខែ សីហាឆ្នាំ២០២៥ជាថ្ងៃចុងក្រោយ ។

ទោះបីជាមានភ្លៀងរលឹមតិចៗមែន តែមិនមានអ្វីជាឧបសគ្គ ដល់បេក្ខជននោះឡើយ ហើយចាប់តាំងពីថ្ងៃដំបូង រហូតមកដល់ពេលនេះស្ថានភាពទូទៅ តាមមណ្ឌលប្រឡងនានា មានលក្ខណៈល្អប្រសើរមិនមានបាតុភាព អ្វីគួរកត់សម្គាល់នោះទេ ៕
អត្ថបទ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល

" "
To Top