ភ្នំពេញ៖ ដោយមើលឃើញការ អភិវឌ្ឍន៍យ៉ាងគំហុកនិងកំណើនប្រជាពលរដ្ឋមានការ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបញ្ហាទឹកស្អាតក៍ជា តម្រូវការចាំបាច់មួយផងដែរនោះ ប្រទេសបារាំង តាមរយៈ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបង្ហាញអំពីគោលបំណងចង់ វិនិយោគ លើវិស័យទឹកស្អាត នៅខេត្តព្រះសីហនុ។ នេះបើយោងតាមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី EVA NGUYEN BINH មានប្រសាសន៍ថា លោកស្រីមកខេត្តព្រះសីហនុ ២ឆ្នាំកន្លងមកហើយ មកដល់បច្ចុប្បន្ន ខេត្តមានការអភិវឌ្ឍន៍លឿន គោលបំណងនៃដំណើរទស្សនកិច្ច មកខេត្តព្រះសីហនុ ទៅពិនិត្យមើល តំបន់មួយចំនួន មានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកោះឬស្សី ដែលជាគម្រោងវិនិយោគ របស់បារាំង ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ អភិវឌ្ឍដោយសហគ្រាសបារាំង និងគម្រោងអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ ។
លោកស្រី គូសបញ្ជាក់ថា “ភ្នាក់ងារអភិវឌ្ឍបារាំង បានសហការជាមួយកម្ពុជា លើគម្រោងទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៍ចង់មកវិនិយោគទឹកស្អាត នៅខេត្តព្រះសីហនុ ដោយសារកំណើនប្រជាពលរដ្ឋ មានការកើនឡើង និងការអភិវឌ្ឍយ៉ាងលឿន បញ្ហាទឹកស្អាតក៍ជាតម្រូវការចាំបាច់មួយផងដែរ”។
ជាការឆ្លើយតបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា កម្ពុជា និងបារាំងមានទំនាក់ទំនង ការទូតជាប្រវត្តិសាស្ត្រ មកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ។ សម្រាប់ខេត្តព្រះសីហនុ មានសមិទ្ធផលរបស់បារាំង ដូចជាទំនប់ប៊ុលឌែ នៅក្នុងស្រុកព្រៃនប់ មានសារៈសំខាន់ណាស់ សម្រាប់ឱ្យប្រជាកសិករ ធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិកតាដោយសារតែរដូវវស្សា មានជំនន់ទឹកភ្លៀង ធ្វើឱ្យទំនប់នេះមាននូវការខូចខាត នៅកន្លែងមួយចំនួនម្យ៉ាងទៀត ទំនប់បងដេរនេះ មានសភាពចាស់ទ្រុឌទ្រោម ដែលកន្លងមកក្រសួងធនធានទឹក បានធ្វើការជួសជុល ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅតាម សងខាងទំនប់ ម្យ៉ាងទៀតទំនប់ប៊ុលឌែ ខណ្ឌទឹកប្រៃ កុំឱ្យហូរចូលស្រែប្រជាកសិករ និងជាផ្លូវធ្វើចរាចរដឹកជញ្ជូនផលិតផលកសិកម្ម យ៉ាងសំខាន់ និងសំណូមពរឱ្យស្ថានទូតបារាំង ជួយគាំទ្រ ក្នុងការជួសជុលទំនប់ នេះបន្តទៀត ។
លោកអភិបាលខេត្តបានជម្រាបជូន ពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះ ៣២ដែលរាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច គំរូពហុបំណង ដែលមនបណ្ដាញគមនាគមន៍ តភ្ជាប់មានកំពង់ផែទឹកជ្រៅ ផ្លូវដែក ផ្លូវគោកមផ្លូវអាកាស កំពុងសាង សង់ផ្លូវល្បឿនលឿន និងអាចរួចរាល់នៅចុងឆ្នាំ២០២២ ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសម្បទានព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនបារាំង ក្នុងកិច្ចសហប្រតិបត្តិការ ជំរុញអភិបាលកិច្ចបច្ចុប្បន្នមានប្រជពលរដ្ឋ មករកស៊ីនៅខេត្តព្រះសីហនុ បង្កើតជាក្លឹប ភោជនីយដ្ឋាន។
លោកអភិបាលក៏បាលក៏បានឲ្យដឹងបន្ថែមផងដែរថា នៅ៩ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបារាំង មកកាន់ខេត្តព្រះសីហនុ មានចំនួនជាង១ម៉ីននាក់ បើធៀបនឹង ៩ខែ ២០១៨ កើន២,៥ភាគរយ ។ ដោយសារការអភិវឌ្ឍរយៈពេល ៣ឆ្នាំចុងក្រោយនេះ ធ្វើឲ្យផ្លូវថ្នល់រងការខូចខាតយ៉ាងច្រើន ដោយសារការដឹកជញ្ជូន ធ្វើឱ្យផ្លូវថ្នល់មិនអាចធានាបាន ដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកា ធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម គ្រោបើក ការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាចុងក្រោយ លោកគួច ចំរើន បានថ្លែងអំណរគុណ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ដែលបានអញ្ជើញមកធ្វើ ទស្សនកិច្ចខេត្តព្រះសីហនុ និងស្នើសុំឱ្យរដ្ឋាភិបាលបារាំង បន្តគាំទ្រសន្តិភាពនៅកម្ពុជា ដើម្បីការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខដុមរម្យនីយកម្ម ៕
ដោយ៖ បាន ធារ៉ូ