បរទេស៖ សាលាក្រុងប៉ាតាយ៉ា ប្រទេសថៃ បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ នៅទីតាំងចំនួន ៨ ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃទី ៣១ ខែឧសភា ដែលជាផ្នែកមួយ នៃកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Jeerawat Sukhonthasap ប្រធានអធិការក្រុង Pattaya ឬ thetsakit កាលពីថ្ងៃព្រហស្បតិ៍ បានដឹកនាំក្រុមមន្រ្តីដាក់របាំងការពារ នៅតំបន់ឆ្នេរនៅទីតាំងចំនួន ៨ រួមមាន៖ ឆ្នេរ Pattaya, ឆ្នេរ Jomtien, ឆ្នេរ Phra Thamnak, ឆ្នេរកក់ក្ដៅ, ឆ្នេរ Wong Amat, ឆ្នេរ Krathing Rai, Lan Phor Na ឧទ្យានសាធារណៈ Kluea និងមូលដ្ឋាន នៃផែបាលីហាយ។
ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា ប្រជាជននិងភ្ញៀវទេសចរ ត្រូវបានហាមឃាត់មិន ឱ្យប្រមូលផ្តុំគ្នានៅតំបន់ចន្លោះពីម៉ោង ៩ ព្រឹកដល់ម៉ោង ៩ យប់ ក្នុងអំឡុងពេលបីសប្តាហ៍នេះ៕
ប្រែសម្រួលៈ ណៃ តុលា