អាល្លឺម៉ង់ ទំនងជានឹងបោះបង់គំនិត ក្នុងការបញ្ជូនទ័ព ទៅឲ្យប្រទេសអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bild បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភព រដ្ឋាភិបាលថា ទីក្រុងប៊ែរឡាំងថាបានលុបចោល ផែនការដែលអាចដាក់ ពង្រាយទាហានអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែននៅក្នុងព្រឹត្តិការណ៍ នៃបទឈប់បាញ់។
អធិការបតីអាល្លឺម៉ង់លោក Friedrich Merz ពីមុនបានបង្ហាញពីការបើកចំហ ចំពោះទីក្រុងប៊ែរឡាំង ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាព ដែលអាចកើតមាននៅអ៊ុយក្រែន ។
រំលឹកដែរថាគំនិតផ្តួចផ្តើម នេះត្រូវបានបង្កើតឡើងដំបូង នៅក្នុងអ្វីដែលគេហៅថាជា “សម្ព័ន្ធនៃឆន្ទៈ” ដែលជាក្រុមនៃរដ្ឋលោកខាងលិច ដែលជំរុញឱ្យបន្តជំនួយដល់ទីក្រុងគៀវ ។
ក្រុមសម្ព័ន្ធនេះបាន ស្នើឱ្យដាក់ពង្រាយកងទ័ពណាតូ ដើម្បីតាមដានបទឈប់បាញ់ នាពេលអនាគតដ៏មាន សក្តានុពលជាមួយរុស្ស៊ី ដែលជាផ្នែកមួយនៃការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន បើទោះបីជាទីក្រុងមូស្គូបានច្រានចោល ជាបន្តបន្ទាប់ចំពោះវត្តមានយោធា របស់លោកខាងលិចនៅក្នុងអ៊ុយក្រែន ក្រោមការក្លែងបន្លំណាមួយក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ លោក Trump បាននិយាយកាលពីសប្តាហ៍មុនថា កងទ័ពអាមេរិក នឹងមិនត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសអ៊ុយក្រែន នោះទេ ដោយទទូចថាសហភាពអឺរ៉ុ គួរតែ ការធានាសន្តិសុខនៅជួរខាងមុខ សម្រាប់ទីក្រុងគៀវ មិនមែនសហរដ្ឋអាមេរិក រួមទាំងទាក់ទងនឹងកង រក្សាសន្តិភាពផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
