ព័ត៌មានអន្តរជាតិ

ពិធីជប់លៀង ដើម្បីស្វាគមន៍ភ្ញៀវ កិត្តិយស អន្តរជាតិ ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការ សៀងហៃឆ្នាំ ២០២៥

កាលពីថ្ងៃទី ៣១ ខែសីហា លោកXi Jinping ប្រធានរដ្ឋចិន និងលោកស្រី Peng Liyuan ភរិយារបស់លោក បានរៀបចំពិធីជប់លៀង នៅទីក្រុងTianjin ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ នៅប្រទេសចិន ។

ផ្ទាំងពាណិជ្ជកម្ម

ពេលថ្លែងសុន្ទរកថា នៅក្នុងពិធីជប់លៀង លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួល និម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មាន ក្នុងមួយសតវត្សរ៍បានវិវត្តកាន់តែលឿន អង្គការសហប្រតិបត្តិការសៀងហៃ មានទំនួលខុសត្រូវកាន់តែខ្លាំង ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់បណ្តាប្រទេស ។ កិច្ចប្រជុំកំពូលលើកនេះ មានបេសកកម្មសំខាន់ ក្នុងការប្រមូលផ្តុំគំនិតឯកភាពគ្នា របស់ភាគីនានា បំផុសកម្លាំងចលករ សម្រាប់កិច្ចសហប្រតិបត្តិការ និងរៀបចំផែនការអភិវឌ្ឍន៍ ។ លោកជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់គ្រប់ភាគី កិច្ចប្រជុំកំពូលលើកនេះប្រាកដ ជានឹងទទួលបានជោគជ័យ ដោយគាប់ប្រសើរមិនខាន។ អង្គការសហប្រតិបត្តិការសៀងហៃ នឹងបង្ហាញនូវសមិទ្ធផលកាន់តែច្រើន និងសម្រេចបាននូវការអភិវឌ្ឍ កាន់តែធំព្រមនិងរួមចំណែកកាន់តែច្រើន ក្នុងការជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរដ្ឋជាសមាជិក ប្រមូលផ្តុំកម្លាំងនៃប្រទេសសកលខាងត្បូង និងជំរុញវឌ្ឍនភាព នៃអរិយធម៌របស់មនុស្សជាតិ៕

To Top