សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សា ការងារជាមួយ ប្រធានាធិបតីឡាវ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សា ការងារជាមួយលោក ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតីឡាវ នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង ប្រទេសចិន ។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅទីក្រុងធានជីន ប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការ សហប្រតិបត្តិការ សៀងហៃបូក តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន៕






