ព័ត៌មានជាតិ

មុខសញ្ញាសកម្មក្នុងករណីគ្រឿងញៀននៅមូលដ្ឋានត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាបអនុវត្តតាមច្បាប់៖

នៅថ្ងៃទី០១​ ខែ កញ្ញាឆ្នាំ ២០​២៥​ ស្របតាមការចង្អុលដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ​នគរបាល ខេត្តបាត់​ដំ​បង លោក​វរសេនីយ៍ឯក ស​ គឹម​ឡុង​ អធិ​ការនគរបាលស្រុកមោង​ឫស្សី​ ដឹកនាំធ្វើការបង្រ្កាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទ​ល្មើសជាក់ស្តែង និង ឃាត់ខ្លួនមុខសញ្ញាចំនួន​ ០២​នាក់នៅចំ​ណុចភូមិសួស្ដី ឃុំតា​លាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងដកហូត បានវត្ថុតាងមួយចំនួនទៀត ។

តាមលោកអធិការនគរបាលស្រុកបញ្ជាក់ថា​ ទាំង០២នាក់គឺជាមុខសញ្ញាសកម្មក្នុងបញ្ហាគ្រឿងញៀននៅមូលដ្ឋាន​នាពេលកន្លងមក​ បេី​ទោះបីជាពេលប្រតិបត្តិការនេះ មានគ្រឿង​ញៀន​ តិចតួចក៏ប៉ុន្តែ​ សមត្ថកិច្ចបានកាត់ផ្តាច់នូវសកម្មភាព​ល្មេីស​ ដែលគេតែងប្រព្រឹត្ត ក្នុងមូលដ្ឋាន នាពេលកន្លងមកបានហេីយ​ ។

ផ្ទាំងពាណិជ្ជកម្ម

ពេលនេះជនសង័្សយ និងវត្ថុតាងត្រូវបានរៀប​ចំបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល

To Top