ព័ត៌មានជាតិ

លោក ព្រំ សុខា ៖ ជំរុញឲ្យមន្ត្រីសុខាភិបាល បន្តផ្សព្វផ្សាយ ការការពារជម្ងឺកូវិដ១៩ ទោះបីស្ថានភាព ធូរស្រាលក៍ដោយ

កោះកុង ៖ លោក ព្រំ សុខា រដ្ឋមន្ត្រីមុខងារសាធារណៈ បានថ្លែង អំណរគុណ ដល់ក្រសួងសុខាភិបាល លោកគ្រូអ្នកគ្រូពេទ្យ ដែលតែងតែយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយព័ត៌មាន និងធ្វើការព្យាបាល នៃអ្នកឆ្លងជំងឺកូវិដ១៩ បានជាសះស្បើយរហូត ដែលស្ថានការនៃជំងឺឆ្លងកូវិដ១៩ មានស្ថានភាពធូរស្រាល ជាសះស្បើយអស់ ដែលមានចំនួនអ្នកឆ្លងសរុប១២២នាក់ ហើយក្រុមគ្រូពេទ្យ ធ្វើការព្យាបាលជាស្មើ(០) ។

នៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០លោកព្រំ សុខា បានថ្លែងបន្តថា ក្នុងខេត្តកោះកុង មាននាក់ឆ្លងជំងឺឆ្លងកូវិត១៩ ចំនួន២នាក់ ត្រូវបានព្យាបាល រហូតដល់ពួកគាត់បានជាសះស្បើយ និងអនុញ្ញាតិឲ្យគាត់វិលត្រឡប់ ទៅលំនៅដ្ឋានជួបជុំក្រុមគ្រួសារវិញ។

លោកបានថ្លែងបន្តថា ក្រុមមន្រ្តីសុខាភិបាល នៅតែតាមដាននិងយកចិត្តទុក្ខ ចំពោះបញ្ហាកូវិដ១៩នេះជាប្រចាំជានិច្ច និងធ្វើការផ្សព្វផ្សាយអបរំការណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយល់ ដឹងកាន់តែច្បាស់ ការធ្វើអនាម័យខ្លួនឯង និងក្រុមគ្រួសារ ដើម្បីការពារជំងឺឆ្លងកូវិដ១៩នេះ ។

លោកបានបញ្ជាក់ថា បើកមានបងប្អូនឆ្លងដែន ហើយស្ថិតក្នុងលក្ខណៈសង្ស័យ យើងត្រូវឲ្យគាត់ស្ថិតក្នុងការត្រួតពិនិត្យ រយៈពេល១៤ថ្ងៃសិន ពីក្រុមលោកគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់និងការពារ ក្នុងការរីករាលដាលដល់អ្នកដ៍ទៃ។

ក្នុងនោះលោករដ្ឋមន្ត្រី សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន បើមានលក្ខណៈសង្ស័យលើខ្លួនឯង ឬក្នុងក្រុមគ្រួសារសូមអញ្ជើញ មកមន្ទីរពេទ្យបង្អែកឬមណ្ឌលសុខាភាព ដើម្បីធ្វើការពិនិត្យសុខភាព និងពិគ្រោះយោបល់ហើយអនុវត្តន៍ នៅការណែនាំ របស់ក្រុមលោកគ្រូពេទ្យ (ការពារប្រសើរជាងព្យាបាល)៕

To Top