ព័ត៌មានអន្តរជាតិ

“មហោស្រពភាព យន្តរុស្ស៊ីឆ្នាំ២០២៥” បើកធ្វើនៅក្រុងប៉េកាំង

ថ្ងៃទី ១ ខែកញ្ញា “មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥”ដែលសហការរៀបចំដោយរដ្ឋបាលជាតិខ្សែភាពយន្តចិន និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី បានបើកធ្វើនៅបណ្ណសារដ្ឋានភាពយន្តចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា ។

ផ្ទាំងពាណិជ្ជកម្ម

លោក Shen Haixiong បានថ្លែងថា ការដែលរៀបចំមហោស្រពភាពយន្ត នៅប្រទេសគូភាគីជារៀងរាល់ឆ្នាំ ជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏ សំខាន់មួយដើម្បីអនុវត្តគំនិតផ្តួចផ្តើម របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ និងអនុវត្តតាមផែនទីបង្ហាញផ្លូវ ស្តីពីកិច្ចសហប្រតិបតិ្តការប្រជាជន និងប្រជាជនរវាងចិននិងរុស្ស៊ី ។ ខ្សែភាពយន្តរឿង « RED SILK»ដែលផលិតដោយចិននិងរុស្ស៊ី នឹងត្រូវចាក់បញ្ចាំងនៅប្រទេសចិននៅថ្ងៃទី ៦ ខែ កញ្ញា គឺជាសមិទ្ធផលថ្មីបំផុត នៃកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរ រវាងផលិតករភាពយន្តនៃប្រទេសទាំងពីរ ។ ជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់អ្នកដឹកនាំនៃប្រទេសទាំងពីរ កិច្ចសហប្រតិបតិការលើវិស័យភាពយន្តរវាងចិន និងរុស្ស៊ីនឹងមានភាពកាន់តែស៊ីជម្រៅ និងប្រាកដប្រជាជាបន្តបន្ទាប់ ក្នុងន័យរួមចំណែកយ៉ាង សកម្មនិងថ្មីដើម្បីធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរមានភាព កាន់តែសម្បូរបែប ក៏ដូចជាជុំរុញការអភិវឌ្ឍ នៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួល និងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីនៃប្រទេសទាំងពីរ ៕

To Top