ព័ត៌មានជាតិ

លោកបណ្ឌិតជាមុនី ឫទ្ធិ ៖ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល របស់ចិន ជាស្ពានមេត្រីភាព រវាងចិនជាមួយ បណ្តាប្រទេសផ្សេងៗ

ភ្នំពេញ ៖ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបង្ហាញការចាប់អារម្មណ៍ចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលប្រកាសដោយ លោក Xi Jinping ប្រធានរដ្ឋចិន នៅក្នុងកិច្ចប្រជុំកំពូលលើកទី២៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា (SCO) ពេលដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នឹងក្លាយជា ស្ពានមេត្រីភាពរវាងចិន ជាមួយបណ្តាប្រទេសផ្សេងៗ ។

ថ្លែងក្នុងកិច្ចសម្ភាសពិសេស ជាមួយអ្នកសរព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិតជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានបង្ហាញការចាប់អារម្មណ៍ ចំពោះការថ្លែងសន្ទរកថារបស់ លោក Xi Jinping ចំនួន២ចំណុច ៖
ទី១ បង្ហាញឱ្យឃើញពីស្ពានមេត្រីភាពរវាងចិនជាមួយបណ្តាប្រទេសផ្សេងៗ ។ ចិនបញ្ជាក់ហើយថា ព្រំប្រទល់ចិនរាប់ពាន់គីឡូម៉ែត្រ គឺជាព្រំប្រទល់ នៃសន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ និង ទី២គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលជាផែនការជាប្រព័ន្ធមួយទៀត របស់ប្រទេសចិន សម្រាប់ឆ្លើយតប នឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិ បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ។ គំនិតផ្តួចផ្តើមនេះ ក៏បានរំលេច ឱ្យឃើញពីតួនាទីរបស់ចិន ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលលើកឡើងជាថ្មីដោយលោក Xi Jinping ប្រធានរដ្ឋចិន ផ្ដោតលើបញ្ហាស្នូលទាំងបី ក្នុងប្រព័ន្ធអភិបាលសកល ពោលគឺ អតុល្យភាពខាងសិទ្ធិអំណាច ការបែកបាក់តម្លៃ និងអវត្តមានការអនុវត្ត ។ គំនិតផ្តួចផ្តើមបានលើកឡើងគោលការណ៍ធំទាំង ៥ គឺ ប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព គោរពនីតិរដ្ឋអន្តរជាតិ អនុវត្តពហុភាគីនិយម ផ្តួចផ្តើមឱ្យតម្កល់ទុកប្រជាជនជាចម្បង និងផ្តោតលើការអនុវត្តជាក់ស្តែង ដើម្បីផ្តល់មធ្យោបាយច្បាស់លាស់សម្រាប់ប្រទេសនានាចូលរួមដោយស្មើភាព ធ្វើសេចក្តីសម្រេចចិត្តដោយស្មើភាព និងទទួលបានផលប្រយោជន៍ដោយស្មើភាព ក្នុងដំណើរការអភិបាលកិច្ចសកល៕

To Top