បទវិភាគ ៖ ការលើកឡើង គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល គឺចំពេលល្អ អាចបង្ហាញពីទិសដៅ និងបញ្ជាក់ពីទំនួលខុសត្រូវ

“នេះជាផលិតផលសាធារណៈ ដ៏សំខាន់មួយដែលប្រទេសចិន ផ្តល់ជូនពិភពលោក បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ” “គំនិតផ្តួចផ្តើមថ្មីមួយនេះ មានសារសំខាន់ក្នុងការ ដោះស្រាយបញ្ហាប្រឈមលើវិស័យ អភិបាលកិច្ចសកល នាពេលបច្ចុប្បន្ន ” ។ ល ។ មជ្ឈដ្ឋានមតិអន្តរជាតិ បានចាប់អារម្មណ៍យ៉ាងខ្លាំង លើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូងក្នុងកិច្ចប្រជុំ “អង្គការសហប្រតិបត្តិការសៀងហៃ+” នៅក្រុងធៀន ជីនប្រទេសចិនកាលពីថ្ងៃទី១ ខែកញ្ញា ។ កិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលបើកធ្វើនៅថ្ងៃដដែល បានទទួលផ្លែផ្កាគួរឱ្យកត់សម្គាល់ ប្រការនេះបានបង្ហាញយ៉ាងរស់រវើកនូវកម្លាំងជីវិតនិងកម្លាំងអំពាវនាវរបស់គំនិតផ្តួចផ្តើមនេះ ។

ក្នុងកិច្ចប្រជុំកំពូល នៃអង្គការ សហប្រតិបត្តិការសៀងហៃនៅក្រុងធៀន ជីន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង គំនិតផ្តួចផ្តើមអភិបាលកិច្ច សកលជាលើកដំបូង ដោយបានគូសបញ្ជាក់ថា គួរប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព គោរពនីតិរដ្ឋអន្តរជាតិ អនុវត្តពហុភាគីនិយម ផ្តួចផ្តើម ឱ្យតម្កល់ទុកប្រជាជនជាចម្បង និងផ្តោតលើការអនុវត្តជាក់ស្តែង ។ អាចឃើញថា ទស្សនៈទាំង៥ចំណុចនេះ បានពាក់ព័ន្ធដល់បុរេលក្ខខណ្ឌ ការធានាពីឬសគល់ មធ្យោយបាយជាមូលដ្ឋាន គុណតម្លៃ គោលការណ៍ដ៏សំខាន់ របស់អភិបាលកិច្ចសកល ជាការបន្តពីធម្មនុញ្ញ និងគោលការណ៍អង្គការ សហប្រជាជាតិ ហើយសមស្របនឹងក្តីរំពឹងទុករួមរបស់ប្រទេសភាគច្រើន ។ លោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុសបានថ្លែងថា យល់ព្រមទាំងស្រុង និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយសារនេះជាគន្លឹះ សម្រាប់ដោះស្រាយ បញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចសកលបច្ចុប្បន្ន ។
ក្នុងនាមជាអង្គការក្នុងតំបន់ធំជាងគេ នៅលើពិភពលោក អង្គការសហប្រតិបត្តិការសៀងហៃបានអនុវត្ត “ស្មារតីសៀងហៃ”ជាប់ជានិច្ចតាំង ពីបានបង្កើតឡើងអស់រយៈពេល ២៤ឆ្នាំ ហើយបានធ្វើការស្វែងរកដ៏មាន ប្រយោជន៍និងបូកសរុបបទពិសោធក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី និងជំរុញការបង្កើតសហគមន៍ រួមវាសនាសម្រាប់មនុស្សជាតិ ។ អ្នកវិភាគបានសម្គាល់ឃើញថា ប្រទេសចិនលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀងហៃ នៅក្រុងធៀនជីន គឺមានសារសំខាន់ពិសេស ប្រការនេះបានផ្តល់កី្តសង្ឃឹមដល់អង្គការ សហប្រតិបត្តិការសៀងហៃឱ្យដើរតួនាទីកាន់តែធំ ក្នុងការជំរុញអភិបាលកិច្ចសកលឱ្យកាន់តែល្អប្រសើរនិងមានសុក្រឹតភាព។
ពីផ្តួចផ្តើមឱ្យបង្កើតសេដ្ឋកិច្ចសកល បែបបើកទូលាយ ដល់ ជំរុញការដោះស្រាយបញ្ហាអន្តរជាតិជាចំណុចក្តៅ ពីជំរុញការបង្កើតអង្គការ អន្តរជាតិសម្រាប់សន្ធានកម្ម ដល់ផ្តួចផ្តើមឱ្យបង្កើតអង្គការ សហប្រតិបតិ្តការលើវិស័យបញ្ញាសិប្បនិម្មិត ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមផ្លូវធ្វើកំណែទម្រង់ និងសុក្រឹតភាពប្រព័ន្ធអភិបាលកិច្ចសកល ប្រទេសចិនជាអ្នកផ្តួចផ្តើមគំនិតផង ហើយក៏ជាអ្នកអនុវត្តជាក់ស្តែងផង ។ ការលើកឡើងគំនិតផ្តួចផ្តើមអភិបាល កិច្ចសកលលើកនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់ របស់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងធៀនជីនប៉ុណ្ណោះទេ ក៏បានបង្ហាញពីការអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសចិនក្នុងន័យជំរុញកំណែទម្រង់និងសុក្រឹតភាព នៃប្រព័ន្ធអភិបាលកិច្ចសកល ក៏ដូចជាបានផ្តល់មធ្យោបាយ និងចង្អុលបង្ហាញពីទិសដៅដល់ពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិ និងកសាងពិភពលោក ដែលឱ្យមនុស្សគ្រប់រូបរស់នៅប្រកបដោយភាពសុខដុមរមនា ៕
