ព័ត៌មានអន្តរជាតិ

ប៊ុលហ្គារីអះអាងថា មិនមានភស្តុតាង ណាមួយដែលថា រុស្ស៊ីជ្រៀតជ្រែក ជាមួយយន្តហោះ របស់ប្រធានគណៈ កម្មការ អឺរ៉ុបនោះទេ

RT News

បរទេស៖ អាជ្ញាធរ របស់ប្រទេសប៊ុលហ្គារី បាននិយាយថា មិនមានភស្តុតាងណាមួយ ដែលរុស្ស៊ីបានជ្រៀត ជ្រែកជាមួយយន្តហោះ របស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងអំឡុងពេលហោះហើរ ទៅកាន់ប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះនោះទេ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីប៊ុលហ្គារី Rosen Zhelyazkov បានអះអាងថា “មានភាពរញ៉េរញ៉ៃនៃព័ត៌មាន ជាមួយនឹងសំណួរ អង្គហេតុ និងកាលៈទេសៈ” ហើយបាននិយាយថា លោកបានបញ្ជា ឱ្យស៊ើបអង្កេតជាថ្មីលើការចោទប្រកាន់នេះ។ មុននេះ គណៈកម្មការអឺរ៉ុប បានអះអាងថា អាជ្ញាធរប៊ុលហ្គារី បានបញ្ជាក់ពីឧប្បត្តិហេតុនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Zhelyazkov បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានភ័ស្តុតាងនៃការវាយប្រហារ របស់រុស្ស៊ីត្រូវបានគេរកឃើញនោះទេ ហើយយន្តហោះរបស់លោកស្រី von der Leyen មិនមានបញ្ហាធ្ងន់ធ្ងរអ្វីទេ មានតែការបាត់សញ្ញារយៈពេលខ្លីប៉ុណ្ណោះ ដែលជារឿងធម្មតានៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើន ។

ផ្ទាំងពាណិជ្ជកម្ម

លោក Zhelyazkov ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Bild ថា “បន្ទាប់ពីពិនិត្យមើលកំណត់ត្រានៅលើយន្តហោះ យើងឃើញថាអ្នកបើកយន្តហោះមិនបានបង្ហាញពីការព្រួយបារម្ភអ្វីនោះទេ។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យ អ្នកបើកយន្តហោះ របស់លោកស្រី von der Leyen បានរាយការណ៍ពីបញ្ហា ជាមួយនឹងប្រព័ន្ធមើលទិសដៅរបស់ពួកគេខណៈពេលដែលចុះចតនៅ ទីក្រុង Plovdiv ដើម្បីទស្សនា “រដ្ឋជួរមុខរបស់អឺរ៉ុប” ។ ប្រធានការិយាល័យ Financial Times Brussels លោក Henry Foy ដែលនៅលើយន្តហោះសារព័ត៌មាន បានរាយការណ៍ថា ជើងហោះហើរ “ត្រូវបានបង្ខំឱ្យហោះជារង្វង់មួយម៉ោង” ។ ក្រោយមកមន្ត្រីសហភាពអឺរ៉ុបបានប្រាប់ Sky ពី “ការជ្រៀតជ្រែករបស់រុស្ស៊ី ដោយឥតលាក់លៀម” ៕

ប្រែប្រួលៈ ណៃ តុលា

To Top