ព័ត៌មានអន្តរជាតិ

បេក្ខជន​គណបក្ស​ ប្រឆាំង​នៅអាល្លឺម៉ង់​ ចំនួន០៧នាក់ ​បាន​ស្លាប់​ ប៉ុន្មាន​សប្តាហ៍​មុន​ការបោះឆ្នោតមកដល់

RT News

បរទេស៖ គណបក្សជម្រើស ដែលជាបក្សស្តាំនិយម របស់ប្រទេសអាល្លឺម៉ង់ (AfD) បានរាយការណ៍ពីអ្វីមួយ ដែលសមាជិកជាន់ខ្ពស់ របស់ខ្លួនកំពុង ហៅថា ជា ស៊េរី “ស្ថិតិ” នៃការស្លាប់ក្នុងចំណោមបេក្ខជនរបស់ខ្លួន ក្នុងរយៈប៉ុន្មានសប្តាហ៍ មុនការបោះឆ្នោតក្នុងស្រុកនៅរដ្ឋ North Rhine-Westphalia ។ សមាជិកគណបក្សសរុបចំនួន ៧ នាក់ រួមទាំងបេក្ខជនសំខាន់ៗចំនួន ៥ នាក់ និង “បម្រុង” ពីរនាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស្លាប់នេះត្រូវបាន រាយការណ៍ដោយគណបក្ស នៅចន្លោះថ្ងៃទី ១៩ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា មុនពេលការបោះឆ្នោត ក្នុងតំបន់ដែលបានគ្រោងទុកនៅថ្ងៃទី ១៤ ខែកញ្ញា។ បញ្ជីនេះរួមមានអ្នកនយោបាយគណបក្ស AfD ក្នុងស្រុកដែលមាន អាយុចន្លោះពី ៤២ ទៅ ៨០ ឆ្នាំនៅក្នុងក្រុងជាច្រើននៅទូទាំងតំបន់។ បេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។

ផ្ទាំងពាណិជ្ជកម្ម

បើយោងតាមការផ្សាយរបស់ ARD , លោក Kay Gottschalk អនុប្រធានប្រចាំតំបន់ របស់គណបក្សបានប្រាប់ទូរទស្សន៍ Die Welt ថា មិនមាន “ការចង្អុលបង្ហាញ” នៃ “ឃាតកម្ម ឬអ្វីស្រដៀងគ្នានោះទេ” ។ ប៉ូលីសក៏បាននិយាយថា ពួកគេមិនបានរកឃើញពីភាព អយុត្តិធម៌ណាមួយឡើយ ។ ដំណឹង​នេះ​នៅ​តែ​ជំរុញ​ឲ្យ​មាន​ ការ​សង្ស័យ​លើ​អ៊ីនធឺណិត។

គណៈកម្មាធិការ​រៀបចំ​ការ​ បោះ​ឆ្នោត​ថ្នាក់ ​តំបន់​បាន​បញ្ជាក់​ថា ខ្លួន​មិន​អាច​រក​ឃើញ​អ្វី​ដែល​ខុស​ពី​ធម្មតានោះទេ។ គណៈកម្មាធិការដឹងពីការស្លាប់បេក្ខជន សម្រាប់ការបោះឆ្នោតក្នុងតំបន់ចំនួន ១៦ នាក់ រួមទាំងសមាជិក នៃគណបក្សនយោបាយ និងសមាគមជាច្រើន ដោយបន្ថែមថាចំនួននេះ “មិនបានកើនឡើងគួរឱ្យកត់សម្គាល់ទេ” បើប្រៀបធៀបទៅនឹងវដ្តនៃការបោះឆ្នោតផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា

To Top