ព័ត៌មានអន្តរជាតិ

ថៃ ប្តូរឧត្តមសេនីយ៍ ប៊ុនស៊ិន បាតក្លាង ចេញពីមេបញ្ជាការភូមិភាគ២

បាងកក ៖ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។

‎សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ២, ឧត្តមសេនីយ៍ Woratep Bunya មេបញ្ជាការរងយោធភូមិភាគទី៣ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ៣, ឧត្តមសេនីយ៍ Norathip Poynok មេបញ្ជាការរងយោធភូមិភាគទី៤ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ៤។

‎គួរបញ្ជាក់ថា ក្រៅពីនេះ ឧត្តមសេនីយ៍ Pairot Fuangchan អគ្គលេខាធិការកងទ័ពជើងទឹកថៃ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងទ័ពជើងទឹក ខណៈមេបញ្ជាការរងកងទ័ពអាកាស ឧត្តមសេនីយ៍ Seksan Kantha ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពអាកាស។ ចំណែក ឧត្តមសេនីយ៍ Tharapong Malakham អគ្គលេខាធិការរងក្រសួងការពារជាតិ ត្រូវបានដំឡើងឋានៈជា អគ្គលេខាធិការក្រសួងការពារជាតិ ហើយឧត្តមសេនីយ៍ Ukridt Buntanont មេបញ្ជាការរងកងកម្លាំងការពារជាតិ ត្រូវបានដំឡើងឋានៈជា មេបញ្ជាការកងកម្លាំងការពារជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
To Top