ព័ត៌មានជាតិ

ដឹងមូលហេតុ ដែលនារីស្រស់សោភាបើកម៉ូតូធំម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ

រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជា កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ និងវាស់វែង ឃើញថាភាគីរថយន្តម៉ាកHINO ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A.3048 (អ្នកបើកបររត់គេចពីកន្លែងកើតហេតុបាត់) ភាគីម៉ូតូម៉ាក YAMAHA R6 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GB-6009 បើកបរដោយឈ្មោះ យូ ចាន់ណា ភេទស្រី អាយុ៣១ឆ្នាំ មាន ទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ ពាក់ មួកសុវត្ថិភាព) ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ រថយន្តនិងម៉ូតូបើកបរស្របទិសគ្នាក្នុងទិសដៅ ពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុម៉ូតូក៏បានឡើងវ៉ារថយន្តខាងស្ដាំរួចបានវ៉ាកជាមួយ រថយន្តមួយគ្រឿងទៀតបើកថយក្រោយ ម៉ូតូបានគេចបោកចូលរថយន្តដែលមកស្របទិសគ្នាតែ ម្តង ។

ប្រភពបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចារាចរណ៍ដ៍រន្ធត់នេះគឺមកពី បើកបរខ្វះការប្រុងប្រយ័ត្ន ហើយបច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារ ចំណែកត្ថុតាងត្រូវបានយក មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីនិតិវិធីបន្ត៕

To Top