វេទិកាកម្រិតខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល “ពិភពលោកខាងត្បូង” ចាប់ផ្ដើមបើកដំណើរការ

គុនមីង៖លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុងការងារដើមអម្ពិល ចូលរួមពិធីបើកវេទិកាកម្រិតខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល “ពិភពលោកខាងត្បូង” ។

ព្រឹត្តិការណ៍នេះធ្វើឡើង នៅសណ្ឋាគារ InterContinental Kunming ក្នុងក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។
ព្រឹត្តិការណ៍នេះ មានអ្នលចូលរួមប្រហែល៤០០រូប ដែលជាអ្នកតំណាងមកពីស្ថាប័នរដ្ឋាភិបាល ធនាគារខួរក្បាល សហគ្រាស ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្សេងៗ ទៀតចំនួនជាង១០០ស្ថាប័ន នៃប្រទេសនិងតំបន់ចំនួនជាង៨០ ក្នុងពិភពលោកខាងត្បូង។

ក្នុងក្របខណ្ឌ កម្ពុជា-ចិន ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាល កម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌល នៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ និងទាំងក្នុងនិងក្រៅតំបន់។

វេទិកានេះ គឺជាជំនួបដ៏មានសារៈសំខាន់មួយ រៀងរាល់២ឆ្នាំម្ដង នៅក្នុងការរួមចំណែកគាំទ្រ ផែនការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅក្នុងក្របខណ្ឌគម្រោងខ្សែក្រវាត់និងផ្លូវ៕











