ព័ត៌មានជាតិ

“សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំតម្លើងឧបករណ៍ហ្វឹកហាត់ សម្រាប់ការហោះហើរ របស់អាកាសយានិក ក្នុងថ្នាក់រៀន(Classroom Flight simulator Desktop G100) នៃមហាវិទ្យាល័យ អាកាសចរសុីវិល”

ភ្នំពេញ ៖ លោកបណ្ឌិត លី ឆេង ស្ថាបនិក និង ជាអគ្គនាយកប៊ែលធីគ្រុប បានចុះត្រួតពិនិត្យ ការរៀបចំតម្លើងឧបករណ៍ហ្វឹកហាត់ សម្រាប់ការហោះហើរ របស់អាកាសយានិក ក្នុងថ្នាក់រៀន (Classroom Flight simulator Desktop G100) នៃមហាវិទ្យាល័យ អាកាសចរសុីវិល ។

ផ្ទាំងពាណិជ្ជកម្ម

លោកអគ្គនាយក បានអោយដឹងថា បានចុះត្រួតពិនិត្យ ក្នុងគោលបំណង ដើម្បីធានាថា ឧបករណ៍ទាំងអស់នោះ មានគុណភាព ត្រូវតាមបច្ចេកទេស ស្តង់ដារអន្តរជាតិ អាចប្រើប្រាស់បានប្រសិទ្ធភាព ក្នុងការបណ្តុះបណ្តានិស្សិត ឱ្យទទួលបានបទពិសោធន៍ជាក់ស្តែង បង្កើនសមត្ថភាពវិជ្ជាជីវៈ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់សាកលវិទ្យាល័យ ក្នុងការផ្តល់ការអប់រំឯកទេសវិជ្ជាជីវៈអាកាសយានិក ដែលឆ្លើយតបតាមតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ ៕

To Top