លោក Trump គម្រាមតម្លើង ពន្ធគយបន្ថែមទៀត លើទំនិញរបស់អឺរ៉ុប ក្រោយការពិន័យទៅលើក្រុមហ៊ុន Google

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមកាលពីថ្ងៃសុក្រថា នឹងដាក់ពន្ធបន្ថែមលើសហភាពអឺរ៉ុបEU ភ្លាមៗបន្ទាប់ពីប្លុកនេះបានពិន័យជាប្រាក់២,៩៥ពាន់លានអឺរ៉ូ ឬត្រូវជា៣,៤៧ពាន់លានដុល្លារនៅលើ Google សម្រាប់ការរំលោភលើច្បាប់ ប្រឆាំងការផ្តាច់មុខ។
បន្ទាប់ពីការសម្រេចចិត្តរបស់ EU លោក Trump បាននិយាយ នៅលើវេទិកាសង្គម Truth Social របស់គាត់ថា ៖ ថ្ងៃនេះអឺរ៉ុបបានវាយលុកក្រុមហ៊ុន អាមេរិកដ៏អស្ចារ្យមួយទៀតគឺ Google ជាមួយនឹងការផាកពិន័យ ចំនួន៣,៥ពាន់លានដុល្លារ..វាជារឿង អយុត្តិធម៌ណាស់ ហើយអ្នកជាប់ពន្ធអាមេរិក នឹងមិនឈរមើលវានោះទេ ។
លោក Trump បានបន្ថែមថា ៖ ដូចដែលខ្ញុំបាននិយាយពីមុនមក រដ្ឋបាលរបស់ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានសកម្មភាពរើសអើងទាំងនេះទេ ខ្ញុំនឹងត្រូវបង្ខំឱ្យចាប់ផ្តើមដំណើរ ការផ្នែកទី៣០១ដើម្បីទុកជាមោឃៈ នូវការពិន័យមិនយុត្តិធម៌ ដែលត្រូវបានចោទប្រកាន់ ចំពោះក្រុមហ៊ុនអាមេរិក ដែលបង់ពន្ធទាំងនេះ។
សហភាពអឺរ៉ុបបានប្រកាស កាលពីថ្ងៃសុក្រថា ការផាកពិន័យជិត៣,៥ពាន់លានដុល្លារប្រឆាំងនឹង Google សម្រាប់ការរំលោភបំពានលើទីផ្សារ របស់ខ្លួនដោយផ្តល់ឱ្យការផ្លាស់ប្តូរការផ្សាយ ពាណិជ្ជកម្មរបស់ខ្លួននូវអត្ថប្រយោជន៍ប្រកួតប្រជែងលើគូប្រជែង៕
ប្រែសម្រួល៖ស៊ុនលី
