ចាប់បានជនសង្ស័យ ៣នាក់ទៀតហើយ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ ថ្ងៃអាទិត្យទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដឹកនាំបញ្ជា កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជ័យសែន បានចុះស្រាវជ្រាវ និងធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នៅសាធាតុញៀន ដែលប្រព្រឹត្តនៅ ចំណុចក្រោយសាលាបឋមសិក្សាច្រាច់ ស្ថិតនៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។
ដោយសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ០៣នាក់ (ប្រុស)
ក្នុងករណីបង្រ្គាបនេះសមត្ថកិច្ចយើង ធ្វើការដកហូតវត្ថុតាងគ្រឿងញៀន និងសម្ភារមួយចំនួនទៀត
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់(ប្រុស) និងវត្ថុតាងត្រូវបានមន្រ្តីជំនាញ ធ្វើតានីតិវិធី និងកសាងសំណុំរឿង បញ្ជួនទៅអយ្យការសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ណារិទ្ធ|ដើមអម្ពិល
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
