ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Khaosod English របស់ថៃផ្សាយថា តើជម្លោះព្រំដែនកម្ពុជា និងថៃ ជិតដល់ទីបញ្ចប់មែនទេ? ‎

បរទេស ៖ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា បន្ទាប់​ពី​ទទួល​បាន​ពព្រះរាជក្រិត្យ តែងតាំង​លោក​ជា​នាយក​រដ្ឋមន្ត្រី នាយក​រដ្ឋមន្ត្រី​ថៃ លោក Anutin Charnvirakul បាន​ថ្លែង​ពី​ស្ថានភាព​ នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ។

ផ្ទាំងពាណិជ្ជកម្ម

‎យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា បានឲ្យដឹងថា លោក Anutin បានបញ្ជាក់ថា «ចំពោះបញ្ហាសន្តិសុខនាពេលនេះ រដ្ឋាភិបាលរបស់ខ្ញុំ នឹងចាប់ផ្តើមអនុវត្តវិធានការ ដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយការបាត់បង់ និងទុក្ខលំបាករបស់ប្រជាជន នៃប្រទេសទាំងពីរ។

‎លោក Anutin បន្ថែមថា “ទោះជាយ៉ាងនេះក្តី ថៃត្រូវតែប្រកាន់ខ្ជាប់ នូវគោលការណ៍ថា យើងនឹងមិនបោះបង់ចោលទឹកដី របស់យើងឡើយ សូម្បីតែមួយសង់ទីម៉ែត្រការ៉េ ។ ប្រជាជនថៃមិនត្រូវជួបការលំបាក ហើយត្រូវតែអាចរស់នៅ ដោយសន្តិភាព” ។

‎ជាមួយគ្នានេះ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលសន្មត់ថា ជារដ្ឋមន្ត្រីការបរទេសថៃ បាននិយាយបន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រី Anutin នៅទីស្នាក់ការគណបក្ស Bhumjaithai ថា នាយករដ្ឋមន្ត្រី បានពិភាក្សាជាមួយលោកអំពីការ ដោះស្រាយ បញ្ហាដោយសន្តិវិធី ខណៈដែលរក្សា បានពេញលេញនូវអធិបតេយ្យភាព របស់ប្រទេសថៃ ។ លោក​បាន​បញ្ជាក់​ថា នេះ​ជា​វិធីសាស្ត្រ​របស់​ពួកគេ ប៉ុន្តែ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម។

‎បន្តិចក្រោយមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើលិខិតអបអរសាទរដល់លោក Anutin ក្នុងតួនាទីថ្មីរបស់លោក ។ ក្នុងលិខិតនោះ សម្តេចធិបតីបានមានប្រសាសន៍ថា “ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នក ដើម្បីស្តារទំនាក់ទំនង រវាងកម្ពុជា និងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួម របស់យើងរវាងនគរទាំងពីរ ឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា” ៕

To Top