រដ្ឋបាលលោក Trump កំពុងពន្លឿនការងារ ដើម្បីរៀបចំជំនួបទ្វេភាគី ជាមួយនឹងមេដឹកនាំចិន លោក Xi

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំចិន Xi Jinping អាចជួបប្រជុំគ្នានៅខែតុលាខាងមុខនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។ ជំនួបនេះកើតឡើងចំពេលមានភាពតានតឹង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
យោងតាមមន្ត្រីរដ្ឋបាលលោក Trump ចំនួន៣នាក់ដែលមិនបញ្ចេញ ឈ្មោះបានបញ្ជាក់ថា ប្រធានាធិបតី និងទីប្រឹក្សាកំពូល របស់គាត់ កំពុងរៀបចំស្ងាត់ៗ ដើម្បីធ្វើដំណើរទៅកិច្ចប្រជុំ APEC និងជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូល APEC គ្រោងធ្វើនៅចុងខែតុលា ដល់ដើមខែវិច្ឆិកា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។
ក្រុមមន្ត្រីបានបន្ថែមថា មានការពិភាក្សាយ៉ាងធ្ងន់ធ្ងរ អំពីកិច្ចប្រជុំទ្វេភាគី រវាងលោក Trump និង លោកXi នៅក្រៅវេទិកា ប៉ុន្តែ មិនមានផែនការច្បាស់ណាមួយ កើតឡើងនៅឡើយទេ។
ភាពតានតឹងពាណិជ្ជកម្ម រវាងអាមេរិក និងចិនបាននិងកំពុងឡើង ខ្ពស់បំផុត កាលពីពេលចុងក្រោយ។ នៅដើមឆ្នាំ២០២៥លោក Trump បានដាក់ពន្ធគយខ្ពស់ដល់ទៅ១៤៥ភាគរយទៅលើទំនិញរបស់ចិន ដែលជំរុញឱ្យមានការយកពន្ធទៅវិញ ទៅមកចំនួន ១២៥ភាគរយពីទីក្រុងប៉េកាំង ។
គួរឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីខែឧសភា ចំពោះការផ្អាកទៅលើបណ្ហាពន្ធគយនេះបណ្តោះអាសន្ន ហើយដែលត្រូវបានពន្យារពេល ដល់ពាក់កណ្តាលខែវិច្ឆិកា៕
ប្រែសម្រួល៖ស៊ុនលី
