ព័ត៌មានជាតិ

ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន នៅខណ្ឌដង្កោ​ មិនបានអនុវត្ត ឱ្យត្រឹមត្រូវច្បាប់ ទាក់ទងនឹងវិស័យ បរិស្ថាននៅកម្ពុជា

ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានត្រូវក្រុមការងារជំនាញក្រសួងបរិស្ថានរកឃើញ បានដំណើរការផលិតកម្មកាត់ដេរសំលៀ មិនគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន បានចាត់វិធានការ ចំពោះមុខ មួយចំនួនដូចជា៖
1-ហាមដាច់ខាត យកកម្ទេចក្រណាត់ ទៅដុតក្នុងឡចំហាយ និងត្រូវប្តូរកន្លែង ស្តុកទុកសំណល់កម្ទេចក្រណាត់ ទៅទីតាំងផ្សេង ។
2-ត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៧៣ និងមាត្រា៦៩៩នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
3-ឡចំហាយ របស់រោងចក្រ ត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែង ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ លើសពីនេះ រោងចក្រត្រូវស្នើសុំលិខិត អនុញ្ញាតបញ្ចេញ សំណល់រឹង រាវ គុណភាពខ្យល់ក្នុងអគារ និង សារធាតុបំពុលចេញពីឡចំហាយ ពីក្រសួងបរិស្ថាន
និង4-រោងចក្រត្រូវធ្វើរបាយការណ៍ អង្កេតតាមដានបរិស្ថានប្រចាំឆមាស(EMR)។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក អ៊ីវ សុផល អនុប្រធានាយកដ្ឋាន បានចុះត្រួតពិនិត្យ ក្រុមហ៊ុន តុង យ័ន ខេមបូឌា ហ្គាម៉ិន ដែលជារោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្ថិតនៅក្នុងទីតាំងខាងលើ ។ ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យនិងរកឃើញថា រោងចក្រ ពុំទាន់មានលិខិតអនុញ្ញាតបញ្ចេញសំណល់រឹង រាវ គុណភាពខ្យល់ក្នុងអគារផលិតកម្ម សារធាតុបំពុលចេញពីឡចំហាយ និងរបាយការណ៍អង្កេតតាមដានបរិស្ថានប្រចាំឆមាស(EMR) ដែលល្មើសនឹង មាត្រា១៧៣ មាត្រា៦៩៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕

To Top