ព័ត៌មានជាតិ

តើអ្នកណាអាច ជាអ្នកស្នងតំណែងលោក​ Ishiba ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន?

xinhua

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្ស ប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច បានប្រកាស កាលពីថ្ងៃអាទិត្យថា លោកនឹងចុះចេញពីតំណែង ជាប្រធាន LDP ដែលបង្កឱ្យមានការប្រកួតប្រជែង ថ្នាក់ដឹកនាំដំបូង នៅក្នុងគណបក្ស។​ លោក​ក៏​បានឧ្យដឹងដែរ​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន ​ក្នុង​ការ​បោះឆ្នោត LDP ខាង​មុខ​នេះ​ទេ។

ហេតុអ្វីឥឡូវនេះ​លោក​ Ishiba ត្រូវបានជាប់ឆ្នោត ជាប្រធាន LDP កាលពីខែកញ្ញា​ ឆ្នាំមុន ដោយអាណត្តិរបស់លោក គ្រោងនឹងដំណើរការរហូត ដល់ខែកញ្ញា ឆ្នាំ២០២៧។  ទោះបីជាយ៉ាងណាក៏ដោយ សម្ព័ន្ធដែលកំពុងកាន់អំណាច បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភាក្នុងខែកក្កដា​ ឆ្នាំនេះ។

ផ្ទាំងពាណិជ្ជកម្ម

នេះជាលើកដំបូងចាប់ តាំងពីការបង្កើតនៅឆ្នាំ១៩៥៥ ដែល LDP បានបរាជ័យក្នុងការទទួល បានសំឡេងភាគច្រើន នៅក្នុងសភាទាំងពីរ។​ ទោះបីជាលោក​ Ishiba ដំបូងបានបង្ហាញពីចេតនារបស់លោក​ ក្នុងការបន្តក៏ដោយ ការអំពាវនាវឱ្យលោកទទួលខុសត្រូវ ចំពោះការបោះឆ្នោត​ ដែលបង្ហាញកាន់តែខ្លាំងនៅក្នុងគណបក្ស LDP ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យរបស់លោក Ishiba បានឧ្យដឹងថា ការចរចាជាមួយសហរដ្ឋអាមេរិក​លើវិធានការពន្ធដារ ដែលលោកបានលើកឡើងថា​ ជាហេតុផលដើម្បីបន្តកាន់តំណែងបានឈានដល់ចំណុចសំខាន់មួយ។ ជាមួយ​នឹង​បញ្ហា​នោះ ​បាន​ដោះស្រាយ​នៅ​ពេល​នេះ លោក​បាន​លេីកឡេីងថា វា​ដល់​ពេល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នក​ស្នង​តំណែង​ហើយ៕
ប្រែសម្រួល​  ឈូក​ បូរ៉ា

To Top