មនុស្ស ៥០នាក់ ត្រូវបានសម្លាប់ នៅទូទាំងតំបន់ហ្គាហ្សា ខណៈដែលកងទ័ពអ៊ីស្រាអែល បន្តបង្កើនការវាយប្រហារ លើទីក្រុងហ្គាហ្សា

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៥០នាក់ ត្រូវបានសម្លាប់នៅទូទាំង តំបន់ហ្គាហ្សាស្ទ្រីប ដោយកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ក្នុងនោញជនរងគ្រោះចំនួន ៤៦នាក់ ស្ថិតនៅភាគខាងជើងនៃតំបន់ជុំវិញ។
អ្នកនាំពាក្យការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា លោក Mahmoud Basal បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែល “បានបំផ្លាញទាំងស្រុងនូវអគារជាង៥០ និងខូចខាតផ្នែកខ្លះចំនួន ១០០ ផ្សេងទៀត រួមទាំងអគារខ្ពស់ៗសម្រាប់ពលរដ្ឋរាប់ពាន់នាក់” ។
លោក Basal បានពណ៌នាថ្ងៃនោះថាជា “ថ្ងៃដ៏លំបាកបំផុតមួយនៃសង្រ្គាម” ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ដោយកត់សម្គាល់ថា ក្រុមរបស់លោក “អស់កម្លាំងដោយសារអាំងតង់ស៊ីតេ នៃគោលដៅបន្តនៃទីក្រុង” ។
ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឧ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា វាបានវាយប្រហារអគារខ្ពស់មួយទៀត នៅក្នុងទីក្រុងហ្គាហ្សា ដោយអះអាងថា វាត្រូវបានប្រើប្រាស់ ដោយក្រុមហាម៉ាស់៕
ប្រែសម្រួល ឈូក បូរ៉ា
