ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ ប្រេីយន្ដហោះដ្រូន​ ​៨០០​គ្រឿង និងមីស៊ីល​ ​១៣​គ្រាប់​ វាយប្រហារអ៊ុយ​ក្រែ​ន​ពេញ​មួយ​យប់

គៀវ៖ កងទ័ពអាកាសអ៊ុយក្រែន បានឧ្យដឹងថា ប្រទេសរុស្ស៊ី​ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ៨០៥ គ្រឿង និងមីស៊ីលចំនួន ១៣ គ្រាប់ក្នុងការវាយប្រហារពេញ មួយយប់លើប្រទេសអ៊ុយក្រែន។

កងកម្លាំងអាកាសអ៊ុយក្រែន បានឧ្យដឹងថា គិតត្រឹមម៉ោង ៨​ និង៣០នាទីព្រឹកម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ កងការពារដែនអាកាស បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ប្រយុទ្ធចំនួន ៧៤៧គ្រឿង រួមជាមួយនឹងកាំជ្រួចនាវា Iskander-K ចំនួន ៤ដើម។

វាត្រូវបានបន្ថែមថា នីស៊ីល Iskander-K ចំនួន ៥គ្រាប់ មីស៊ីលផ្លោង Iskander-M/KN-23 ចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន​ ៥៦គ្រឿងបានវាយប្រហារទីតាំងចំនួន ៣៧នៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ អាជ្ញាធរអ៊ុយក្រែន បានឧ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី​ បានបង្កឱ្យមានអគ្គីភ័យ នៅក្នុងអគាររដ្ឋាភិបាល របស់ប្រទេសអ៊ុយក្រែន​ ហើយ “ក្រុមសង្គ្រោះបន្ទាន់បានវើការ​ងារយ៉ាងខ្លាំង ដើម្បីពន្លត់ភ្លើង”។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Svyrydenko បានបញ្ជាក់ នៅលើបណ្ដាញ​ Telegram ឧ្យដឹងថា​ នេះជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែល “អគាររដ្ឋាភិបាលរួមទាំងដំបូល និងជាន់ខាងលើត្រូវបានខូចខាតនៅក្នុងការវាយប្រហារ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top