ព័ត៌មានអន្តរជាតិ

​ លោក ពូទីន ៖​ កងទ័ពលោកខាងលិច នឹងក្លាយជាគោលដៅស្របច្បាប់​ ប្រសិនបើពួកគេស្ថិត នៅក្នុងប្រទេសអ៊ុយក្រែន

ម៉ូស្គូ ៖​ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឧ្យដឹងថា កងទ័ពលោកខាងលិចនឹងក្លាយជា “គោលដៅស្របច្បាប់” ប្រសិនបើពួកគេ ស្ថិតនៅក្នុងអ៊ុយក្រែន។

លោលបានឧ្យដឹងថាថា កងទ័ពលោកខាងលិចណាមួយនៅក្នុងអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថាជា “គោលដៅស្របច្បាប់សម្រាប់ការបរាជ័យ” មួយថ្ងៃបន្ទាប់ពីត្រូវបានប្រកាសថា ប្រទេសលោកខាងលិចបានសន្យាថា​ នឹងរួមចំណែកដល់កងកម្លាំងរក្សាសន្តិភាពដ៏មានសក្តានុពលនៅទីនោះ ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានយល់ព្រម។

លោកពូទី​នបានឧ្យដឹងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅ Far East របស់រុស្ស៊ីកាលពីថ្ងៃសុក្រថា “នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុ (នៃសង្រ្គាម) ការព្យាយាមចូលរួមជាមួយអ៊ុយក្រែននៅក្នុងអង្គការណាតូ​ ដូច្នេះប្រសិនបើកងទ័ពណាមួយលេចឡើងនៅទីនោះ ជាពិសេសក្នុងអំឡុងពេលអរិភាព​ ដែលកំពុងបន្ត យើងសន្មត់ថាពួកគេនឹងក្លាយជាគោលដៅស្របច្បាប់​ សម្រាប់ការបរាជ័យ”។

កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថាប្រទេសចំនួន ២៦​ កំពុង “គាំទ្រការធានាសុវត្ថិភាព” សម្រាប់ប្រទេសរបស់លោក “ក្នុងទម្រង់ផ្សេងៗគ្នា” ។ យើង​បាន​យល់​ព្រម​ថា​នឹង​មាន​វត្តមាន​។​ លោក​បាន​បន្ថែម​ថា​តើ​ការ​មើល​ទៅ​បែប​នេះ​នឹង​អាស្រ័យ​លើ​ប្រទេស​ដែល​ចូល​រួម។​ “វត្តមាន​គឺ​ខុស​គ្នា។ វា​នៅ​លើ​មេឃ ក្នុង​សមុទ្រ និង​នៅ​លើ​ដី»។

យ៉ាងណាក៏ដោយ លោក ពូទីន បានស្នើថា ប្រសិនបើបទឈប់បាញ់ត្រូវបានព្រមព្រៀងរវាងប្រទេសរបស់លោក និងទីក្រុងគៀវ នោះមិនចាំបាច់មានភាគីទីបីណាមួយចូលរួមនោះទេ។

លោកបានលេីកឡេីងថា “ប្រសិនបើការសម្រេចចិត្តត្រូវបានឈានដល់ដែលនាំទៅរកសន្តិភាពយូរអង្វែង នោះខ្ញុំគ្រាន់តែមើលឃើញថា​ គ្មានហេតុផលសម្រាប់វត្តមានរបស់ពួកគេនៅលើទឹកដីអ៊ុយក្រែននោះទេ” ។ «​ព្រោះ​ប្រសិនបើ​កិច្ចព្រមព្រៀង​បែបនេះ​ត្រូវបាន​សម្រេច សូមកុំ​ឲ្យ​នរណាម្នាក់​សង្ស័យ​ថា​រុស្ស៊ី​នឹង​អនុវត្ត​វា​ឲ្យ​បាន​ពេញលេញ​»​៕
ប្រែម្រួល​ ឈូក​ បូរ៉ា

To Top