ព័ត៌មានជាតិ

ករណី ម៉ូតូបើកផ្លូវអោយឡាន សាមុយ បុកជាមួយនឹង ស្ត្រីចំណាស់ជិះជាមួយកូនស្រី បណ្តាលអោយស្រ្តីចំណាស់ ស្លាប់ភ្លាមៗ

ករណី ម៉ូតូបើកផ្លូវអោយឡាន សាមុយ បុកជាមួយនឹង ស្ត្រីចំណាស់អាយុ៦០ឆ្នាំជិះជាមួយកូនស្រី បណ្តាលអោយស្រ្តីចំណាស់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា បុរសម្នាក់ជិះម៉ូតូ Smash បើកលឿនព្រោះតែប្រញាប់បើកផ្លូវអោយឡាន សាមុយ ក៏ធ្វេសប្រហេសទៅបុកនឹង ស្ត្រីចំណាស់ជិះម៉ូតូ Zoomer កូនស្រី ជាអ្នកឌុប បណ្តាលអោយស្ត្រីនោះស្លាប់ៗភ្លាមតែម្តង។

បច្ចុប្បន្ននេះ សមត្ថិកិច្ចកំពុងចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីបន្តនិតិវិធី។

To Top