ព័ត៌មានអន្តរជាតិ

លោក Lavrov៖ប្រទេសរុស្សីគ្មានបំណង ក្នុងការសងសឹង ណាមួយឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនមានផែនការសងសឹក នឹងប្រទេសលោកខាងលិច ដែលកាត់ផ្តាច់ទំនាក់ទំនង និងដាក់សម្ពាធលើទីក្រុងមូស្គូ ជុំវិញជម្លោះអ៊ុយក្រែននោះទេ ។

ថ្លែងនៅវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ កាលពីថ្ងៃចន្ទ លោក Lavrov បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនមានបំណង សងសឹកសូម្បីតែលើក្រុមហ៊ុន ដែលសម្រេចចិត្តគាំទ្ររដ្ឋាភិបាលលោកខាងលិច ក្នុងការជំរុញរបស់ពួកគេដើម្បីគាំទ្រក្រុងគៀវ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូ ដោយបន្ថែមថា វាជារឿងទូទៅ។

លោករដ្ឋមន្ត្រីបាននិយាយថា ៖នៅពេលដែលអតីតដៃគូលោកខាងលិច របស់យើងយល់ឃើញបែបណា យើងនឹងមិនរុញពួកគេចេញទេ។ ប៉ុន្តែយើង នឹងពិចារណាថា បន្ទាប់ពីពួកគេធ្វើតាមបញ្ជា របស់មេដឹកនាំ នយោបាយរបស់ពួកគេ ពួកគេបានបង្ហាញខ្លួនឯងថាគឺជាក្រុមប្រទេស ដែលមិនគួរទុកចិត្ត។

យោងតាមលោក Lavrov ការសម្រេចចិត្តត្រឡប់ចូល ទៅកាន់ទីផ្សារនាពេលអនាគត ក៏អាស្រ័យលើថា តើក្រុមហ៊ុននឹងបង្កហានិភ័យ ដល់វិស័យសំខាន់ៗសម្រាប់សេដ្ឋកិច្ច និងសន្តិសុខរបស់រុស្ស៊ីដែរឬទេ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ដែរថា រុស្ស៊ីបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការ ហើយគ្មានចេតនាផ្តាច់ខ្លួនឡើយ។ គាត់បាននិយាយថា ៖យើងរស់នៅលើភពតូចមួយ ។ វាជារបៀបដែលលោកខាងលិច ប្រើប្រាស់ដូច្នេះបើពួកគេសាងសង់ ជញ្ជាំងទីក្រុងប៊ែរឡាំងដូចកាលពីអតីតិកាល ប៉ុន្តែយើងមិនចង់សាងសង់ជញ្ជាំង ណាមួយទេដូចពួកគេទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top