លោក Trump អះអាងថា នឹងសន្ទនាជាមួយ នឹងលោក Putin ម្តងទៀតឆាប់ៗនេះ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកកំពុងរៀបចំកិច្ចចរចាថ្មីមួយជា មួយសមភាគីរុស្ស៊ី លោក Vladimir Putin ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ ដែលទំនងជាផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យ លោក Trump បានបង្ហាញទំនុកចិត្តក្នុងការ បញ្ចប់អរិភាពដោយបញ្ជាក់ថា ៖យើងនឹងធ្វើវាឱ្យសម្រេចបាន ។
ជាផ្នែកមួយនៃការជំរុញនេះ លោកបាននិយាយថា លោកនឹង និយាយទៅកាន់លោក Putinម្តងទៀត ក្នុងពេលឆាប់ៗនេះ ឬក្នុងរយៈពេលពីរបីថ្ងៃខាងមុខប៉ុន្តែយ៉ាងណាក្តីដោយមិនផ្តល់ព័ត៌មាន លម្អិតអំពីរបៀបវារៈនោះទេ។
ទីក្រុងមូស្គូមិនទាន់បានធ្វើអត្ថាធិប្បាយ នៅឡើយទេ ប៉ុន្តែបានសរសើររដ្ឋបាល Trump សម្រាប់កិច្ចខិតខំប្រឹងប្រែង បង្កើតសន្តិភាពរបស់ខ្លួន ខណៈដែលនៅតែបើក ចំហចំពោះការទូត។
ក្នុងពេលជាមួយគ្នានោះ លោក Trump បានត្អូញត្អែរថាគាត់ ៖មិនសប្បាយចិត្តចំពោះស្ថានភាពទាំងមូលដែល ទាក់ទងនឹងជម្លោះនេះនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
