លោក Zelensky បង្ហាញជំហគាំទ្រ ការតម្លើងពន្ធគយថ្មី របស់អាមេរិក ទៅលើមុខទំនិញឥណ្ឌា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថា ការសម្រេចចិត្ត របស់ប្រធានាធិបតី អាមេរិក លោក Donald Trump ក្នុងការដាក់ពន្ធ ២៥ភាគរយ លើប្រទេសឥណ្ឌាសម្រាប់ការ ទិញប្រេងពីរុស្ស៊ី គឺជារឿងត្រឹមត្រូវនិងគួរតែត្រូវធ្វើ ។
នៅក្នុងបទសម្ភាសន៍ជាមួយ ABC News ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ លោក Zelensky បាននិយាយថា យើងគួរតែត្រូវការសម្ពាធបន្ថែម លើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
ដោយលើកឡើងពីកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីសប្តាហ៍មុននៅទីក្រុង Tianjin ប្រទេសចិន ក្រុមការងារ BBC បានសួរថា ៖នៅពេលដែលអ្នកបានឃើញ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីនោះ ដែលបានជួយរុស្ស៊ី ដូច្នេះតើផែនការនៃការព្យាយាមដាក់ទណ្ឌកម្មលើពួកគេនេះគួរតែត្រូវធ្វើដែរឬទេ?
សហរដ្ឋអាមេរិក បានដាក់ពន្ធលើផលិតផលឥណ្ឌាភាគច្រើន ដែលរួមមានពន្ធ២៥ភាគរយ ដែលបានប្រកាស នៅដើមខែសីហា អមដោយ២៥ភាគរយបន្ថែមនៅចុងខែមុន ជាការពិន័យ សម្រាប់ការទិញប្រេង និងឧបករណ៍ការពាររបស់ឥណ្ឌា ដែលជាសកម្មភាពដែល Trump អះអាងថាបានបញ្ឆេះដោយ ប្រយោលដល់ជម្លោះអ៊ុយក្រែន។
គួរឲ្យដឹងដែរថាមុនពេលទៅដល់ទីក្រុង Tianjin សម្រាប់កិច្ចប្រជុំកំពូល SCO លោក Modi បានសន្ទនាតាមទូរស័ព្ទជាមួយ Zelensky ដែលក្នុងនោះមេដឹកនាំឥណ្ឌា បាននិយាយថា New Delhi ពង្រីកការគាំទ្រពេញលេញ ដើម្បី ស្តារសន្តិភាព និងស្ថិរភាព នៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
