ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប រងដាក់ទណ្ឌកម្មប្រឆាំង នឹងប្រទេសចិន ជុំវិញទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ប្រភពអនាមិកថា សហភាពអឺរ៉ុប កំពុងពិចារណាដាក់ទណ្ឌកម្ម បន្ទាប់បន្សំលើប្រទេសចិន ជុំវិញការទិញប្រេង និងឧស្ម័នរបស់ រុស្ស៊ីជាបន្តបន្ទាប់។

ប្រភពដដែលបានសរសេរទៀតថា មន្ត្រីសហភាពអឺរ៉ុប បានចាប់ផ្តើមពិភាក្សា អំពីបញ្ហានេះកាលពីថ្ងៃអាទិត្យ។ ប្រភព​មួយ​បាន​និយាយ​ថា ការ​ចរចា​ នៅ​តែ​ស្ថិត ​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ។
មុនពេលអនុវត្តវិធានការ ដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងទីក្រុងប៉េកាំង ទីក្រុងប្រ៊ុសែល តាមសេចក្តីរាយការណ៍ នឹងរៀបចំឲ្យមានការ បោះឆ្នោតការគាំទ្រ ពេញលេញពីសហរដ្ឋអាមេរិក និងការសម្របសម្រួល ជាមួយទីក្រុងវ៉ាស៊ីនតោន ជាមុនសិន ។

ដើម្បីធានាបាននូវបញ្ហានេះ មន្ត្រីសហភាពអឺរ៉ុប បានធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ខណៈដែលរដ្ឋមន្ត្រី ថាមពល សហរដ្ឋអាមេរិក Chris Wright នឹងធ្វើដំណើរទៅកាន់ទីក្រុង ប្រ៊ូសែលនៅពេល ក្រោយក្នុងសប្តាហ៍នេះ។

គួរឲ្យដឹងដែរថាបន្ទាប់ពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ប្រទេសចិនបានលេចចេញ ជាប្រទេសនាំចូលប្រេងកំពូល របស់រុស្ស៊ី ហើយនៅតែបន្តនាំចូល ជាបន្តបន្ទាប់រហូតមក៕

ប្រែសម្រួល៖ស៊ុនលី

To Top