ភ្នំពេញ៖ កងកម្លាំងប្រតិបត្តិការ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងមានការដង្ហែក្បួនហ្វឹកហាត់ ដោយចេញដំណើរពីមុខ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ឆ្ពោះទៅកាន់ព្រំដែនអន្តរជាតិ ចាំយាម ។ ការដង្ហែក្បួននេះរដ្ឋបាលខេត្តកោះកុង បានស្នើដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន សូមចូលរួមគាំទ្រការដង្ហែក្បួនហ្វឹកហាត់នេះផង ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ការបញ្ចេញកងកម្លាំងប្រតិបត្តិការនេះ គឺដើម្បីត្រៀមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពីធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យ ឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ ជាពិសេសត្រៀមកម្ចាត់ក្រុមក្បត់ជាតិ ដែលប៉ុនប៉ងបំផ្លាញសុខ សន្តិភាព និងបង្កចលាចលក្នុងប្រទេស ៕