ព្យុះកំបុតត្បូង ដែលវាយប្រហារ ទីក្រុងភាគកណ្តាលជប៉ុន ជាព្យុះមានឥទ្ធិពលខ្លាំងបំផុត ក្នុងកំណត់ត្រារបស់ជប៉ុន
តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុ របស់ប្រទេសជប៉ុនបានឲ្យដឹងថា ខ្យល់ព្យុះកំបុតត្បូង ដែលបានវាយប្រហារទីក្រុង កណ្តាលប្រទេសជប៉ុនកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលព្យុះទីហ្វុង Peipah គឺជាព្យុះដ៏ខ្លាំងបំផុតមិនធ្លាប់ មានក្នុងប្រទេសនេះ ដោយបានបក់ខ្យល់ ក្នុងល្បឿនប្រហែល ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ខ្យល់ព្យុះកំបុតត្បូង ដែលបានវាយប្រហារ Makinohara និងតំបន់ផ្សេងទៀត នៅក្នុងខេត្ត Shizuoka កាលពីថ្ងៃសុក្រ បានកត់ត្រាចំណាត់ថ្នាក់ ខ្ពស់បំផុតទីបី នៅលើមាត្រដ្ឋាន កម្លាំងខ្យល់ព្យុះកំបុតត្បូងរបស់ប្រទេសជប៉ុន ដែលបានកើនឡើងដល់ ៥ ហើយបានប្រើប្រាស់តាំងពីឆ្នាំ ២០១៦ មក។
គិតត្រឹមម៉ោង ២រសៀល កាលពីថ្ងៃច័ន្ទ មនុស្សសរុបចំនួន ៨៩ នាក់ត្រូវបានបញ្ជាក់ថា បានរងរបួសដោយសារព្យុះទីហ្វុង និងខ្យល់ព្យុះកំបុតត្បូង ខណៈ ដែលទ្រព្យសម្បត្តិប្រហែល ១,៩០០ ត្រូវបានខូចខាត ឬទឹកជំនន់ នេះបើយោង តាមរដ្ឋាភិបាលខេត្ត។ ក្រុមហ៊ុន Chubu Electric Power Grid Co. បានឲ្យដឹងថា គិតត្រឹមម៉ោង ៤ និង ៣០នាទីរសៀលម្សិលមិញនេះ អគ្គិសនីត្រូវបានស្ដារដល់ផ្ទះទាំងអស់ក្នុងទីក្រុង Makinohara ដែលបានដាច់ចរន្តអគ្គិសនី ដោយសារខ្យល់ព្យុះកំបុតត្បូង។
លោក Yoshihiro Nishitani កសិករអាយុ ៧២ ឆ្នាំដែលបាននិយាយថាផ្ទះ របស់លោកមានចរន្តអគ្គិសនីឡើងវិញ នៅព្រឹកនោះបានឲ្យដឹងថា “វាក្តៅខ្លាំងដែលមិនអាចទ្រាំទ្រ បានដោយគ្មានម៉ាស៊ីនត្រជាក់។ ឥឡូវនេះខ្ញុំអាចដេកលក់ដោយសន្តិភាព ។ វាមានអារម្មណ៍ថា យើងបានបោះជំហានឆ្ពោះទៅរកជីវិតធម្មតា” ។
នៅក្នុងជំនួបជាមួយបុគ្គលិក អភិបាលក្រុង Shizuoka លោក Yasutomo Suzuki បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការទប់ស្កាត់ការស្លាប់ ដែលទាក់ទងនឹងគ្រោះមហន្តរាយ ដោយសារការស្តារឡើងវិញ និងការកសាងឡើងវិញ អាចចំណាយពេលខ្លះ។ ខ្យល់ព្យុះដ៏ខ្លាំងបានវាយប្រហារ Makinohara និងតំបន់ជុំវិញកាលពីថ្ងៃសុក្រ ខណៈដែលព្យុះទីហ្វុងទី ១៥ ក្នុងឆ្នាំនេះ បានបោកបក់លើដីគោក និងបានបោកបក់ឆ្ពោះ ទៅភាគខាងកើត តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ ទីភ្នាក់ងារអាកាសធាតុ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្យល់នៅក្នុងទីក្រុង ត្រូវបានចាត់ថ្នាក់ថា ជាព្យុះកំបុតត្បូង ៕
