លោកXi Jinping អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ប្រទេសBRICS និងថ្លែងសុន្ទរកថា គន្លឹះតាមអនឡាញ
យប់ថ្ងៃទី៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ប្រទេសBRICS និងថ្លែងសុន្ទរកថា គន្លឹះតាមអនឡាញ ក្រោមចំណងជើងថា «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពុះពារឧបសគ្គឆ្ពោះទៅមុខ» ។

លោកXi Jinpingបានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សកំពុងវិវត្តយ៉ាងលឿន អនុត្តរភាពនិយម ឯកតោភាគីនិយម និងគាំពារ និយមកំពុងកើនឡើង ។ ក្នុងនាមជាកម្លាំងនាំមុខនៃប្រទេសសកលខាងត្បូង ប្រទេសBRICS គួរតែប្រកាន់ខ្ជាប់ការ ផ្សព្វផ្សាយស្មារតីBRICSដែលបើកចំហនិងបរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ រួមគ្នាគាំពារពហុភាគីនិយម គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញ “កិច្ចសហប្រតិបត្តិការBRICSធំ” ចាប់ដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិ ។
លោកXiJinping បានលើកឡើងសំណើ៣ ចំណុច៖ ទី១ ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារយុត្តិធម៌ និងសច្ចភាពអន្តរជាតិ ។ ទី២ ប្រកាន់ខ្ជាប់ការបើកចំហ និងឈ្នះ-ឈ្នះ គាំពារ សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ។ ទី៣ ប្រកាន់ខ្ជាប់សាមគី្គភាព និងកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍រួម ៕
