ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ របស់បណ្តាញCGTN ៖ សហរដ្ឋអាមេរិក មិនដែលចង់បញ្ឈប់ការ ធ្វើសង្រ្គាមនោះឡើយ

ថ្ងៃទី ៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក ត្រាំ ប្រធានាធិបតីអាមេរិក បានចុះហេត្ថលេខាលើបទបញ្ជា ប្រតិបត្តិស្តីពីការប្តូរ ឈ្មោះក្រសួងការពារជាតិ ទៅជា “ក្រសួងសង្គ្រាម” ដែលជាឈ្មោះ នៅកាលពីមុន ក្នុងប្រវត្តិសាស្ត្រ ។ បទបញ្ជាប្រតិបត្តិនេះ បានអះអាងថា ទង្វើនេះគឺ ដើម្បីបង្ហាញពីសញ្ញា ទៅកាន់គូប្រជែងថា អាមេរិក មានឆន្ទៈត្រៀមធ្វើការប្រយុទ្ធ ដើម្បីគាំពារផលប្រយោជន៍របស់ខ្លួន ។

យោងតាមការផ្សាយដំណឹង របស់កាសែត«ញូវយ៉ក ថាមស៍» បានឱ្យដឹងថា លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានអះអាងយ៉ាងកម្រោលថា ត្រូវធ្វើការវាយសម្រុក តែមិនមែនគ្រាន់តែការពារនោះទេ ។ ត្រូវស្វែងរកកម្លាំងប្រល័យជីវិត ជាអតិបរមា មិនមែនភាពស្របច្បាប់ ដែលមិនក្តៅក្រហាយទេ ។ ត្រូវស្វែងរកប្រសិទ្ធភាពហិង្សា តែមិនមែនភាពត្រឹមត្រូវ ខាងនយោបាយនោះទេ ។

បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិ ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែត ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៦១,៣ភាគរយ សម្គាល់ឃើញថា អាមេរិកជាប្រទេស ដែលញៀននឹងសង្គ្រាមបំផុត នៅលើពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៧០,១ភាគរយ សម្គាល់ឃើញថា សង្គ្រាមដែលអាមេរិកបំផុសនៅក្រៅប្រទេស បានបណ្តាលឱ្យកើតមានវិបតិ្តមនុស្សធម៌ យ៉ាងធ្ងន់ធ្ងរក្នុងក្រប ខ័ណ្ឌពិភពលោក ទាំងមូល អ្នកផ្តល់បទសម្ភាសន៍ នៃទ្វីបអឺរ៉ុបនិងប្រទេសនៅ ទ្វីបអាមេរិកខាងត្បូង មានចំណាប់អារម្មណ៍ យ៉ាងខ្លាំងក្លាបំផុត ចំពោះរឿងនេះ ដោយមានចំនួន ៧៤,៣ភាគរយ និង៧៧,៤ភាគរយដោយឡែកពីគ្នា ។ ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍ នៃទ្វីបអឺរ៉ុបចំនួន៧៣,៩ភាគរយ សម្គាល់ឃើញថា ការដែលអាមេរិកផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសផ្សេងទៀតជាញឹកញាប់ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាពសកល ៕

To Top