ព័ត៌មានជាតិ

បណ្តាស្ថានទូតអាស៊ាន នៅរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធី ASEAN Bazaarដោយទូតអាស៊ាន សហការជាមួយស្ថានទូតម៉ាឡេសុី

បណ្តាស្ថានទូតអាស៊ាន នៅរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធី ASEAN Bazaar ជាលើកទីពីរ នៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩៖៣០ នាទីព្រឹក រហូតដល់ ម៉ោង ៤៖០០ នាទីរសៀល នៅស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានអាសយដ្ឋាននៅផ្ទះលេខ ២២០-២២២ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្មវិធីនេះ គឺបើកចូលរួមដោយសេរី និងឥតគិតថ្លៃ។

កម្មវិធីនេះ ត្រូវបានរៀបចំដោយស្ថានទូតអាស៊ានទាំងអស់ នៅភ្នំពេញ ដើម្បីបង្ហាញវប្បធម៌ ម្ហូបអាហារ និងប្រពៃណីទំនៀមទំលាប់ ដ៏ពិសេសរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ។ ភ្ញៀវកិត្តិយស ដែលជាតំណាងមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានការអញ្ជើញចូលរួមផងដែរ។ លើសពីនេះ កម្មវិធីក៏មានការសម្តែងពីបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ ការលេងល្បែងកំសាន្ត រួមទាំងការចាប់រង្វាន់ និងការប្រកួតចម្រៀង ។

To Top