ព័ត៌មានជាតិ

លោក ងឿន ច័ន្ទលីន ប៉ូឡែន នាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ ផ្តល់បងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ!

ខេត្តព្រះវិហារ ៖  អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ងួន ចាន់លីន ប៉ូលែន លោកស្រី ផុនែលលី ព្រមទាំងលោក ស៊ា ម៉ូនីកា បាននាំយកគ្រឿង ឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនចុះសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពរស់នៅ របស់បងប្អូនពលរដ្ឋភៀសសឹនៅមណ្ឌលសុវត្ថិភាព វត្តកំពង់សង្កែ.ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

ដំណើរចុះសួរសុខទុក្ខនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី។
ក្នុងឱកាសនោះ លោក ងឿន ចាន់លីនប៉ូលែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការផ្ដល់ការថែទាំសុខភាព និងផ្ដល់ភាពកក់ក្ដៅដល់បងប្អូនជនភៀសខ្លួន ក្នុងអំឡុងពេលដ៏លំបាកនេះ។

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវបានផ្ដល់ជូនទៅដល់ជនភាសិតក្នុងឱកាសនោះរួមមាន ថវិកាមួយចំនួនគ្រឿងឧបភោគបរិភោគមួយចំនួន និងសម្ភារៈសិក្សាដល់កុមារាកុមារីព្រមទាំងសម្ភារៈប្រើប្រាស់ សម្រាប់ស្ត្រីដែលពោះធំមួយចំនួនទៀតផងដែរ ៕ ដោយ សួន ពិសិតព្រះវិហារ ដើមអំពិល

To Top