ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន ត្រូវបានបញ្ជូនចេញពីពន្ធនាគារពិសេសទីក្រុងបាងកក ទៅកាន់ពន្ធនាគារមួយទៀត ដែលជាពន្ធនាគារមានកម្រិតសុវត្ថិភាពខ្ពស់

‎បរទេស: នាយកដ្ឋានកែប្រែរបស់ថៃ បានបញ្ជូនលោក ថាក់ស៊ីន ចេញពីពន្ធនាគារពិសេសទីក្រុងបាងកក ទៅកាន់ពន្ធនាគារកណ្តាល Klong Prem ដើម្បីឃុំខ្លួន ដែលជាពន្ធនាគារមានកម្រិតសុវត្ថិភាពខ្ពស់។

‎យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅម៉ោង ៥ និង ១០ នាទីល្ងាច ក្បួនរថយន្តរបស់ពន្ធនាគារពីពន្ធនាគារពិសេសក្រុងបាងកកបានផ្លាស់ប្តូរទៅកាន់ពន្ធនាគារកណ្តាល Klong Prem ។ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេឃើញអង្គុយក្បែរបង្អួច ដោយពាក់អាវពណ៌ខៀវ និងខោខ្លីពណ៌ខ្មៅ ដែលជាពណ៌ឯកសណ្ឋានសម្រាប់អ្នកទោស ដែលត្រូវតុលាការកាត់ទោសចុងក្រោយនៅពន្ធនាគារពិសេសទីក្រុងបាងកក។ នៅ​ពេល​អ្នក​កាសែត​ស្រែក​សួរ លោក ថាក់ស៊ីន មិន​បាន​ឆ្លើយ​តប​ទេ តែ​បែរ​មក​មើល​អ្នក​កាសែត​ទាំង​ញញឹម។

‎ពន្ធនាគារកណ្តាល Klong Prem គឺជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារចំនួន ៥ ដែលមានសន្តិសុខកម្រិតអតិបរមារបស់ប្រទេសថៃ។

‎‎ប្រែសម្រួល: ណៃ តុលា

To Top