ព័ត៌មានអន្តរជាតិ

ជប៉ុន ហ្វីលីពីន យល់ព្រមបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ដើម្បីឆ្លើយតបនឹងការ កើនឡើងនូវឥទ្ធិពលរបស់ចិន

kyodo
" "

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក លោក Gen Nakatani និងសមភាគីហ្វីលីពីន លោក Gilberto Teodoro បានព្រមព្រៀងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនូវឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងសេអ៊ូល នៅខាងក្រៅវេទិកាសន្តិសុខ នៃកិច្ចសន្ទនាការពារជាតិ ទីក្រុងសេអ៊ូលប្រចាំឆ្នាំ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការនាំ ចេញនាវាពិឃាត របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ចូលនិវត្តន៍ របស់ជប៉ុនទៅកាន់ប្រទេសហ្វីលីពីន ដែលជាផ្នែក នៃកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ។

" "

លោក Nakatani បានប្រាប់អ្នកយកព័ត៌មានថា “ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជាមួយហ្វីលីពីន គឺមានសារៈសំខាន់ខ្លាំង សម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

" "

ទាក់ទិននឹងការនាំចេញនាវាពិឃាត ដែលលោក Nakatani និងលោក Teodoro ក៏បានពិភាក្សានៅក្នុងកិច្ចប្រជុំចុង ក្រោយរបស់ពួកគេក្នុងប្រទេសសិង្ហបុរីក្នុងខែមិថុនា ប្រទេសជប៉ុន កំពុងពិចារណាផ្តល់នាវា Abukuma-class ដែលប្រើប្រាស់រួចក្នុងឆ្នាំ ១៩៨៩ ឬក្រោយទៀត សម្រាប់ហ្វីលីពីន នេះបើយោងតាមប្រភពរដ្ឋាភិបាលជប៉ុន។

ការនាំចេញអាវុធប្រល័យលោក រួមទាំងនាវាពិឃាត ត្រូវបានដាក់កម្រិតក្រោមគោលការណ៍របស់ប្រទេសជប៉ុន លើការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារទៅក្រៅប្រទេស ប៉ុន្តែត្រូវបានអនុញ្ញាត ប្រសិនបើអាវុធត្រូវបានបង្កើត និងផលិតរួមគ្នា។ យោងតាមប្រភពបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងនាំចេញនាវាដោយចាត់ថ្នាក់ពួកវាជានាវា “បានអភិវឌ្ឍរួមគ្នា” ជាមួយនឹងលក្ខណៈបច្ចេកទេសរបស់ពួកគេនឹងត្រូវបានកែប្រែតាមការស្នើសុំរបស់ហ្វីលីពីន។

ទាំងលោក Nakatani និងលោក Teodoro ក៏បានពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងកងកម្លាំងរបស់ប្រទេសរបស់ប្រទេសទាំងពីរ បន្ទាប់ពីសភារបស់ប្រទេសជប៉ុន កាលពីខែមិថុនា បានអនុម័តច្បាប់សម្រាប់កិច្ចព្រមព្រៀង ការពារជាតិជាមួយហ្វីលីពីន ដើម្បីជួយសម្រួលដល់សមយុទ្ធរួម និងការឆ្លើយតបគ្រោះមហន្តរាយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top