ព័ត៌មានជាតិ

កិច្ចប្រជុំពិសេសលើកទី១ នៃ GBC កម្ពុជា-ថៃប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ អនុវត្តកំណត់ហេតុ ដែលបានអនុម័តព្រឹកនេះ

ភ្នំពេញ ៖ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹក១០ កញ្ញានេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១និង១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៃកម្ពុជា ដែលដឹកនាំដោយលោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោកណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិថៃ។

កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះ ហត្ថលេខាលើ កំណត់ហេតុរួម និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី១នេះ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕

To Top