ព័ត៌មានជាតិ

នគរបាលខេត្តបាត់ដំបង សហការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម និងតាមដងផ្លូវសាធារណៈ នាឱកាសបុណ្យកាន់បិណ្ឌ

បាត់ដំបង ៖ ចាប់តាំងពីថ្ងៃកាន់បិណ្ឌវេនទី១ កាលពីថ្ងៃចន្ទទី៨ខែ​ កញ្ញាឆ្នាំ២០២៥​ រហូតមកដល់ថ្ងៃនេះ​ ស្ថានភាពទូទៅ នៅតាមទីអារាម និងកន្លែងកំសាន្តសប្បាយនានា របស់ប្រជាពលរដ្ឋទូ​ទាំងខេត្តបាត់​ដំបង​ មានលក្ខណៈល្អប្រ​សេីរ។

យោងតាមការចង្អុលដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ក្រៅពីកម្លាំងត្រៀម ចេញអន្តរាគមន៍​ កងកម្លាំងនគរបាល​បានសហការជាមួយកងប្រជាការពារឃុំ​ សង្កាត់នៅមូលដ្ឋានបាន​ ចុះការពាររក្សាសន្តិសុខរបៀបរៀបរយ​ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ​ ដែលលោកអញ្ជេីញមកបំពេញបុណ្យ​ កុសលនៅតាមទីអារាមនានា ទាំងពេលថ្ងៃនិងពេលយប់ ប្រកបដោយសុខសុវត្ថិភាព។

ដោយឡែកមន្រ្តីនគរបាលចរា​ចរណ៍ផ្លូវគោក ក៏បានចុះអប់រំណែនាំបងប្អូនដែលធ្វេីដំណេីរ​តាមដងផ្លូវសូមពាក់មួយសុវត្ថិភាពបានត្រឹម​ត្រូវ​ ហេីយ​បេីកបរដោយការគោរពច្បាប់​និង បាន​ចុះរៀបចំសណ្តាប់ធ្នាប់តាមទីសាធារណៈ​ បង្កលក្ខណៈ​ងាយ​ស្រួលដល់ការធ្វេីដំណេីរ​លេី​ដងផ្លូវរបស់ប្រជាពលរដ្ឋចៀសវាង ការកកស្ទះឬឧបសគ្គក្នុងការធ្វេីចរាចរណ៍ ៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល

To Top