សមាជិកសភា អាមេរិក សម្រេចចិត្តរារាំង ជំនួយបន្ថែម ដែលត្រៀមបញ្ជូនឲ្យអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភា សហរដ្ឋអាមេរិកលោកស្រី Marjorie Taylor Greene បានស្នើរសុំដកជំនួយ ៦០០ លានដុល្លារនៅអ៊ុយក្រែន ចេញពីសេចក្តីព្រាងច្បាប់ ចំណាយរបស់មន្ទីរបញ្ចកោណ ដោយលើកហេតុផលថា ប្រាក់ដែលប្រមូលបានពីពន្ធ របស់ជនជាតិអាមេរិកមិន គួរផ្តល់ឲ្យជាជំនួយបរទេសទេ។
សមាជិកសភាមកពីគណបក្សរដ្ឋ Georgiaរូបនេះ បានស្នើឱ្យលុបចោលការបែងចែក មូលនិធិទាំងនេះក្នុងឆ្នាំសារពើពន្ធ២០២៦និង២០២៧ ដើម្បីផ្លាស់ប្តូរអាទិភាពឆ្ពោះទៅរកសហរដ្ឋអាមេរិកជំនួសវិញ។
ការវិលត្រឡប់របស់លោក Donald Trump មកសេតវិមានវិញ សហរដ្ឋអាមេរិកបានកាត់បន្ថយ ជំនួយផ្នែកយោធាយ៉ាងខ្លាំងដល់ទីក្រុងគៀវ ដោយបានផ្អាកគម្រោងថវិកា ជាង១ពាន់លានដុល្លារមកហើយនៅពេលនេះ។
នៅក្នុងការបង្ហោះវីដេអូ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារលោកស្រី Greene បាននិយាយថា វិសោធនកម្មរបស់នាង នឹងវាយប្រហារលុយប្រមាណជា ៦០០លានដុល្លារពីថវិកាការពារជាតិ ដែលជាប្រាក់ដែលនាងបាន កត់សម្គាល់ថា គឺត្រៀមបញ្ចូនទៅអ៊ុយក្រែន។
លោកស្រីបានអះអាងថា សហរដ្ឋអាមេរិកបានបញ្ជូនប្រាក់ ប្រមាណជាជាង១៧៥ពាន់លានដុល្លារទៅក្នុង សង្រ្គាមនេះហើយថាវាថាមានកម្រិតគ្រប់គ្រាន់ នៃប្រាក់ពន្ធដែលរកបានយ៉ាងលំបាករបស់ពលរដ្ឋអាមេរិក។
លោកស្រីក៏បានពណ៌នាអំពីវិធានការនេះថា ជាផ្នែកនៃរបៀបវារៈទីមួយ របស់អាមេរិក ដោយនិយាយថា មូលនិធិរបស់សហរដ្ឋអាមេរិកមិន គួរត្រូវបានប្រើប្រាស់សម្រាប់សង្រ្គាមបរទេសទៀតទេ ខណៈដែលប្រទេសនេះប្រឈមនឹង បំណុលចំនួន៣៧ទ្រីលានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី
