ព័ត៌មានអន្តរជាតិ

កាតា ប្តេជ្ញាឆ្លើយតបយ៉ាងទូលំទូលាយ ចំពោះការវាយប្រហារ របស់អ៊ីស្រាអែល ដោយសន្យាបន្តការសម្រុះ សម្រួលតំបន់ហ្គាហ្សា

ដូហា៖ នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីក្រសួងការបរទេស Sheikh Mohammed bin Abdulrahman Al Thani បានឲ្យដឹងថាកាតានឹងអនុវត្ត វិធីសាស្រ្ត “ទូលំទូលាយ” ដើម្បីឆ្លើយតបទៅនឹងការ វាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងដូហា និងរារាំងការវាយប្រហារ នាពេលអនាគតបន្ថែមទៀត។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសកាតា រក្សាសិទ្ធិក្នុងការឆ្លើយតបនឹងអ៊ីស្រាអែល ហើយនឹងមិនអត់ឱន ចំពោះការរំលោភបំពានណាមួយ នៃអធិបតេយ្យភាពរបស់ខ្លួនឡើយ។ លោកបានលើកឡើងថា ប្រទេសនេះក៏កំពុងបង្កើត ក្រុមមួយដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសកាតា នៅក្រសួងការបរទេស Mohammed bin Abdulaziz Al-Khulaifi ដើម្បីបន្តសកម្មភាពផ្លូវច្បាប់ជាការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អ៊ីស្រាអែល។

លោកបានបន្ថែមថា ការសម្រុះសម្រួលស្តីពីបទឈប់បាញ់ និងការដោះដូរអ្នកទោសនៅហ្គាហ្សានឹងបន្ត ប៉ុន្តែគ្មានការចរចាណាមួយកំពុងដំណើរការទេបន្ទាប់ពីការវាយប្រហារនៅទីក្រុងដូហារបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅព្រឹកថ្ងៃអង្គារ អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស ដែលមិនធ្លាប់មានពីមុនមកនៅក្នុងរដ្ឋធានីកាតា ដោយសំដៅលើអគារមួយ ដែលត្រូវបានប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ហាម៉ាស់ នៅក្នុងអ្វីដែលអាជ្ញាធរអ៊ីស្រាអែល ពណ៌នាថាជាការប៉ុនប៉ងធ្វើឃាតមេដឹកនាំក្រុម ដែលទទួលខុសត្រូវដោយផ្ទាល់ ចំពោះការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលា។

ក្រុមហាម៉ាស់បានឲ្យដឹងនៅពេលក្រោយថា កូដកម្មបានកើតឡើង ខណៈពេលដែលគណៈប្រតិភូរបស់ខ្លួន កំពុងពិភាក្សាលើសំណើបទឈប់បាញ់ថ្មីដែលបង្ហាញ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ តាមក្រុមអ្នកចរចាបានរួចជីវិត ប៉ុន្តែមនុស្ស ៦នាក់ផ្សេងទៀតត្រូវបានសម្លាប់។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលលោក ត្រាំ ត្រូវបានជូនដំណឹងដោយយោធាអាមេរិកថា អ៊ីស្រាអែលកំពុងវាយលុកលើគោលដៅរបស់ក្រុមហាម៉ាសនៅទីក្រុងដូហា ហើយថាលោក ត្រឺ “បានប្រាប់ទៅបេសកជនពិសេសលោក Steve Witkoff ភ្លាមៗ ដើម្បីជូនដំណឹងដល់ប្រទេសកាតា អំពីការវាយប្រហារដែលនឹងមកដល់” ។

ទោះជាយ៉ាងណាក៏ដោយ កាតាបានបដិសេធថា មិនមានការជូដំណឹងជាមុននោះ ដោយហៅការអះអាងបែបនេះថា “គ្មានមូលដ្ឋាន” និងបានថ្កោលទោស ការវាយប្រហារ របស់អ៊ីស្រាអែលថាជា “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ដល់ប្រជាពលរដ្ឋ និងអ្នករស់នៅ ការរំលោភលើអធិបតេយ្យភាព និងបានប្រកាសពីការផ្អាកការចរចា ដែលកំពុងបន្ត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top