ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយថា ជើងហោះហើរចំនួន០២គ្រឿង បានធ្វើការចុះចតកាលពីព្រឹកថ្ងៃសៅរ៍នេះ នៅក្រុង Chennaiភាគខាងត្បូង ប្រទេសឥណ្ឌា ដែលនាំមកជាមួយជនភៀសខ្លួន៣៥៦នាក់ ពីទីក្រុងឌូបៃ ។
លោក S. Jaishankar រដ្ឋមន្ត្រីក្រសួងការបរទេសសហព័ន្ធរ បស់ប្រទេសឥណ្ឌា បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “រីករាយ សូមស្វាគមន៍ចំពោះការវិលត្រលប់របស់ពលរដ្ឋឥណ្ឌា មកពីក្រុងឌូបៃ ។ ជើងហោះហើរបស់ឥណ្ឌា ចំនួន០២គ្រឿង គឺAir India បានមកដល់ក្រុង Chennai ដែលមានពលរដ្ឋចំនួន៣៥៦នាក់” ។
គួរបញ្ជាក់ថា ក្រុមអ្នកដែលត្រូវបានជម្លៀសមកទាំងនេះ ត្រូវស្ថិតក្នុងការត្រួតពិនិត្យសុខភាពពីក្រុមគ្រូពេទ្យឥណ្ឌា និងធ្វើចត្តាឡីស័កក្នុងពេលកំណត់ដែលបានកំណត់ដោយរដ្ឋាភិបាលសហព័ន្ធ។
គេបានដឹងថា ឥណ្ឌា បានបិទទូទាំងប្រទេស ដែលបានស្នើឡើងកាលពីថ្ងៃទី២៥ ខែមីនា ដោយស្ថិតក្នុងភាពឆ្លងរាលដាលខ្លាំងដោយជំងឺកូវីដ១៩ ។ការបិទនេះ ទំនងជាត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ខាងមុខ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា