អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ការងាររៀបចំជួសជុលកែលម្អ និងពង្រីកបរិវេណ បន្ទប់ផ្នែកនាឡិកាស្ទង់ ជូនសាខាអូរដើម នៃនាយកដ្ឋានអាជីវកម្ម ចែកចាយ (ក្រៅផែនការឆ្នាំ)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បីជ្រើសរើស អ្នកទទួលការងារស្តីពី ការងាររៀបចំជួសជុលកែលម្អ និងពង្រីកបរិវេណបន្ទប់ផ្នែកនាឡិកាស្ទង់ ជូន សាខាអូរដើម នៃនាយកដ្ឋានអាជីវកម្មចែកចាយ (ក្រៅផែនការឆ្នាំ) ។
អគ្គិសនីកម្ពុជាបានរៀបចំឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារ ពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្មដែលមានអាសយដ្ឋាន៖ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2025 តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនង៖ 092 65 23 57 និង Website: www.edc.com.kh)។
ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្មយ៉ាងយូរបំផុតត្រឹម ថ្ងៃទី 08 ខែ តុលា
ឆ្នាំ 2025 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ ថ្ងៃទី 08 ខែ តុលា ឆ្នាំ 2025 វេលាម៉ោង 15:00 នាទី ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទង នឹងការពិគ្រោះថ្លៃនេះ៕

