ប្រធានក្រុមបេសកកម្ម នៃអ្នកសង្កេតការណ៍ អន្តរកាល មកពីម៉ាឡេស៊ី ចេញដំណើរទៅព្រះវិហារ និងបន្ទាយមានជ័យ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM) មកពីប្រទេសម៉ាឡេស៊ី និង សមាជិក បានអញ្ជើញធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅទីស្នាក់ការ ប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ ៕


