បទអត្ថាធិប្បាយ ៖ ចិននិងបញ្ញវន្ត នៅកម្ពុជា អបអរដោយស្មោះ ចំពោះការដាក់ឲ្យដំណើរការ «អាកាសយានដ្ឋានអន្តរជាតិតេជោ»

ភ្នំពេញ ៖ បញ្ញវន្តនៅកម្ពុជា បង្ហាញពីមោទនភាព ដែលឃើញមានភ្ញៀវទេសចរចិន បានធ្វើដំណើរតាមជើងហោះហើរដំបូងគេ បន្ទាប់ពីមានការបើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីៗនេះ ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានលើកឡើង នៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៥ ដោយបង្ហាញអំពីទិដ្ឋភាពខ្លៗ នៅថ្ងៃបើកដំណើរការ ព្រលាន្តយន្តដ៏ធំមួយនេះ ថា «ភ្ញៀវទេសចរចិន ដែលធ្វើដំណើរតាមជើងហោះហើរ លើកដំបូង បន្ទាប់ពីការបើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកជឿជាក់ថា ការបើកដំណើរការ នៃអាកាសយានដ្ឋានថ្មីនិងតាមរយ:”ឆ្នាំទេសចរណ៍ចិន-កម្ពុជា” នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិន មកកម្ពុជាកើនឡើងខ្ពស់ សារជាថ្មីម្ដងទៀត» ។

លោកក៏សូមអបអរសាទរ យ៉ាងកក់ក្តៅចំពោះការបើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយបញ្ជាក់ថា៖ «នេះជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការធ្វើទំនើបកម្មរបស់កម្ពុជា ។ ការស្ដារភាពរស់រវើកឡើងវិញដ៏មហិមារបស់ប្រជាជាតិខ្មែរ គឺមិនអាចរារាំងបានឡើយ»។
លោក Wang Wenbin ធ្លាប់បញ្ជាក់ថា ក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥ចំនួនភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជា ត្រូវតែកើនឡើង ពេញមួយឆ្នាំ។
ជុំវិញរឿងនេះ លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយ រូប ពិតជាមានមោទនភាពណាស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលសម្រេចបានក្នុងអាណត្តិ រាជរដ្ឋាភិបាលថ្មីនេះ ហើយខ្ញុំក៏សូមសម្ដែងនូវការអបអរសាទរ និងរំភើបរីករាយចិត្តយ៉ាង ខ្លាំងចំពោះសមិទ្ធផលដ៏សំខាន់មួយនេះ ក្នុងការធ្វើទំនើបកម្ម របស់ប្រទេសកម្ពុជា ។
ស្របពេលនៃការចាប់ផ្ដើមហោះហើរ ជាលើកដំបូង យើងឃើញថា ចិនបានធ្វើដំណើរ តាមជើងហោះហើរដំបូងគេបង្អស់ បន្ទាប់ពីមានការបើកជាផ្លូវការ នៃអាកាសយានដ្ឋាន អន្តរជាតិតេជោ។»

ក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ ក្នុងនាមលោកជាមន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាចិន នៃ រាជបណ្ឌិត្យសភាកម្ពុជា លោកមើលឃើញថា នេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយ និងជានិមិត្តរូបដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ។ មានន័យថា វាបានបង្ហាញនូវភាពជាដៃគូរួមគ្នាដ៏រឹងមាំ ប្រកបដោយភាពជឿជាក់ រវាងកម្ពុជានិងចិន ដែលនេះជាសញ្ញាមួយបញ្ជាក់ថា ចិនជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះដែរ ការទទួលជើងហោះហើរអន្តរជាតិដំបូងពី ប្រទេសចិន គឺជាការបង្ហាញពីភាពកាន់តែរីកចម្រើន របស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មដ៏សំខាន់របស់ចិន នៅក្នុងតំបន់ ក៏ជាការបង្ហាញពីភាពជឿជាក់ដ៏ខ្ពស់របស់ចិនលើ កម្ពុជាផងដែរ ។ នេះជានិមិត្តរូបប្រវត្តិសាស្រ្តនៃការចងចាំមួយនៅក្នុងទំនាក់ទំនងដ៏ល្អ ប្រសើរបំផុតរវាងចិននិងកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត»។
រីឯលោកស្រី បណ្ឌិត ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា «នាងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះចិន ក្លាយជាជនជាតិបរទេសដំបូងគេ នេះគឺជាការតភ្ជាប់ កម្ពុជា ទៅកាន់ពិភពលោក ដើម្បីទាំងសេដ្ឋកិច្ច និងទេសចរណ៍ ចិនមកដល់មុនគេនេះ ចិនគឺជាប្រទេសមានប្រជាជាតិចិន ជាកត្តាចូលរួមចំណែក សំខាន់ ជាឆ្នាំទេសចរណ៍កម្ពុជា និងចិន»
ភ្ញៀវជាតិនិងងអន្តរជាតិ ដែលបានធ្វើដំណើរតាមរយៈជើងហោះហើរ ពីប្រទេសចិននិងពីប្រទេសផ្សេងៗ បានបង្ហាញការកោតសរសើរ ចំពោះសមិទ្ធផល នៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះដែលមានភាពអស្ចារ្យ ធំទូលាយ និងមានលក្ខណៈស្តង់ដារ ។

អាកាសយានដ្ឋានអន្តរជាតិតេជោគឺជាប្រភេទព្រលានយន្តហោះខ្នាតធំប្រភេទ4Fដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន ។ បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិលព្រលានហោះយន្ដអន្ដរជាតិតេជោនេះបានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមផែនការ អាកាសយានដ្ឋាន អន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាព ទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២៥ ។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាព អ្នកដំណើរដល់៣០លាននាក់នៅឆ្នាំ២០៣០ ខណៈដំណាក់កាលទីបីអាកាសយានដ្ឋាននេះ នឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ ២០៥០ ។

សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃជាង២០០០លានដុល្លារសហរដ្ឋអាមេរិក ” ជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជានេះ គ្រោងទុកដាក់សម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខ៕
