ប្រទេសចិន នឹងកសាងតំបន់ការពារធម្មជាតិ ថ្នាក់ជាតិកោះHaungyan

តាមឯកសារដែលប្រកាស តាមវេបសាយ នៃរដ្ឋាភិបាលចិន នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានអនុម័តលើការកសាងតំបនការពារធម្មជាតិ ថ្នាក់ជាតិកោះHuangyan ។
ឯកសារបានបង្ហាញថា នេះគឺជាវិធានការ ដែលផ្តល់ការធានាដ៏សំខាន់ សម្រាប់ការការពារពិពិធកម្មស្ថិរភាព និងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី របស់កោះHaungyan ។
ស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាល គ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការកំណត់នៃ «លក្ខន្តិកៈស្តីពីតំបន់ការពារធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន» ជាដើមដើម្បីបង្កើនការគ្រប់គ្រង និងអនុវត្តច្បាប់ ចំពោះសកម្មភាពល្មើសច្បាប់គ្រប់បែបយ៉ាង ដែលពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិ ។
នៅយប់ថ្ងៃទី១០ ខែកញ្ញារដ្ឋបាលជាតិព្រៃឈើ និងវាលស្មៅចិនបានប្រកាសពីទំហំផ្ទៃដីនិងក្របខ័ណ្ឌ នៃតំបនការពារធម្មជាតិថ្នាក់ជាតិកោះ Huangyan ៖ តំបន់ការពារធម្មជាតិថ្នាក់ជាតិកោះ Haungyan ស្ថិតនៅទីក្រុងSanshaខេត្តHainan ដែលមានទំហំផ្ទៃដី3523.67 ហិកតា ក្នុងនោះទំហំផ្ទៃដី តំបន់ស្នូលមាន 1242.55ហិកតា និង ទំហំផ្ទៃដីពិសោធន៍2281.12ហិកតា ដែលផ្តោតសំខាន់លើការការពារប្រព័ន្ធអេកូឡូស៊ី នៃថ្មប៉ប្រះទឹក ៕
