ព័ត៌មានអន្តរជាតិ

ចិន និងអាមេរិក គួរតែធ្វើការរួមគ្នាដើ ម្បីសន្តិភាពពិភពលោក និងភាពរីកចម្រើន

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ក្នុងយុគសម័យថ្មីនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែធ្វើការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពពិភពលោក ដោះស្រាយបញ្ហាប្រឈមនានាជាសាកល និងបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសធំៗ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក វ៉ាង យី បានលើកឡើងថា ដើម្បីធានាថា កប៉ាល់យក្សទាំងពីររបស់ចិន និងសហរដ្ឋអាមេរិក ឆ្ពោះទៅមុខជាមួយគ្នា ដោយមិនងាកចេញពីផ្លូវរបស់ពួកគេ ឬបាត់បង់ល្បឿននោះ ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការណែនាំ ជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ និងអនុវត្តការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរ សម្រេចបានដោយគ្មានការសម្របសម្រួល។

ពាក្យសម្តី និងទង្វើអវិជ្ជមាននាពេលថ្មីៗនេះ ពីភាគីអាមេរិក បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ការកែលម្អ និងការអភិវឌ្ឍរបស់ចិន-អាមេរិក។ លោក វ៉ាង យី បានបន្ដថាទំនាក់ទំនងដោយកត់សម្គាល់ថា ប្រទេសចិនប្រឆាំងយ៉ាងច្បាស់នូវអាកប្បកិរិយាបែបនេះ។

លោកបានជំរុញឲ្យសហរដ្ឋអាមេរិក អនុវត្តការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន ជាពិសេសលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ដូចជាតៃវ៉ាន់ជាដើម។ លោកបានបន្ដថា ប្រទេសចិន និងសហរដ្ឋអាមេរិកធ្លាប់បាន ប្រយុទ្ធជាមួយគ្នាក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដើម្បីកម្ចាត់លទ្ធិយោធានិយម និងហ្វាស៊ីសនិយម ខណៈដែលនៅក្នុងយុគសម័យថ្មីនេះ ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពពិភពលោក ដោះស្រាយបញ្ហាប្រឈមជាសាកល និងផ្តល់ទំនួលខុសត្រូវរបស់ពួកគេក្នុងនាមជាប្រទេសធំៗ។

ភាគីទាំងពីរជឿជាក់ថា ការអំពាវនាវនេះគឺទាន់ពេលវេលា ចាំបាច់ និងប្រកបដោយផ្លែផ្កា ហើយបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងបន្ថែមនូវតួនាទីឈានមុខជាយុទ្ធសាស្ត្រ នៃប្រមុខការទូតរបស់រដ្ឋនៅចិន-អាមេរិក ជាពិសេសគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ស្វែងយល់កិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញការអភិវឌ្ឍន៍ស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top