មន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ត្រូវបិទទ្វារក្រោយរកឃើញថាគ្មានច្បាប់អនុញ្ញាត

ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។
យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។
គូសបញ្ជាក់ផងដែរថា៖ មន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ គឺជាមន្ទីរពេទ្យឯកជនមួយ របស់លោក GUAN ZHOUQIN ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕

ដោយ៖ ជឿន សុធន /ត្បូងឃ្មុំ/ដើមអម្ពិល/
